ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា ឲ្យវិលត្រលប់មកកម្ពុជាវិញ ចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាម អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងនៅ ថ្ងៃអង្គារ ០៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា ឲ្យវិលត្រលប់មកកម្ពុជាវិញ ចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី។
ក្នុងនោះអ្នកនាំពាក្យបានបញ្ជាក់ថា, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ាឱ្យវិលត្រលប់មកកម្ពុជាវិញ។

ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា បានជួយ សម្របសម្រួល ជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ដែលនឹងត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាម ជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International-MAI) រលេខ 8M_401_RGN-PNH ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print