ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 កីឡាករ Lewis Hamilton ត្រូវបានបោះឆ្នោតជាកីឡាករមានបុគ្គលិកលក្ខណៈល្អបំផុតប្រចាំឆ្នាំ២០២០(Sports Personality of the Year 2020) ។
អ្នកបើកបរដ៏ឆ្នើមម្នាក់របស់ Formula 1 រូបនេះបានបង្កើតកំណត់ត្រាពិភពលោក៧សម័យរបស់លោក Michael Schumacher’s ជាមួយនឹងការឈ្នះជើងឯកជាលើកទី៤ជាប់ៗគ្នានៅឆ្នាំ២០២០។ បុរសវ័យ៣៥ឆ្នាំមកពីStevenage រូបនេះក៏បានឈ្នះរង្វាន់ធំសរុបចំនួន៩១ដងក្នុងកម្មវិធីSchumacher ផងដែរ។
នៅក្នុងការបោះឆ្នោតជាសាធារណៈនោះមានប្រធានក្រុម Liverpool កីឡាករ Jordan Henderson បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ខណៈដែលកីឡាករ jockey Hollie Doyle បានទទួលចំណាត់ថ្នាក់លេខ ៣។ចំណែកអ្នកប្រដាល់ Tyson Fury អ្នកប្រដាល់អង់គ្លេស Stuart Broad និងអ្នកលេងស្នូកឃ័រដ៏អស្ចារ្យ Ronnie O’Sullivan ក៏ត្រូវបានជាប់ក្នុងបញ្ជីជ្រើសរើសសម្រាប់ពានរង្វាន់ធំនេះផងដែរ។
នេះជាលើកទី២ហើយដែល Lewis Hamilton ទទួលបានពានរង្វាន់កីឡាករមានបុគ្គលិកលក្ខណៈល្អប្រចាំឆ្នាំដែលបានឈ្នះពានរង្វាន់នេះជាលើកដំបូងនៅឆ្នាំ២០១៤ ។ Lewis Hamilton បានកាន់កំណត់ត្រាច្រើនជាងគេបានឈ្នះ១១នាក់ក្នុងចំណោម១៧នាក់ក្នុងរដូវកាល ២០២០ ដែលបានពន្យារពេលរយៈពេល៤ខែដោយសារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា បុគ្គលិកលក្ខណៈកីឡាករល្អបំផុតប្រចាំឆ្នាំ២០២០ ត្រូវបានផ្សាយផ្ទាល់ពី Media City UK, Salford នៅចំពោះមុខទស្សនិកជនជាក់ស្តែងចំនួន១០០០នាក់ និងទស្សនិកជនរាប់ពាន់នាក់របស់ BBC One ៕
ដោយ៖ភារៈ(រូបថត៖ BBC Sport)