ផ្សារបោះដុំគ្រឿងសមុទ្រនៅប្រទេសថៃ ផ្ទុះកូវីដ​-១៩​

ចែករំលែក៖

​ក្រោយរយៈពេលជាច្រើនខែ​ថែគ្រប់គ្រងបាននូវការឆ្លងរាលដាលកូវីដ​-១៩ ​ ប៉ុន្តែនៅពេលនេះបែរជាឆ្លងរាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ គឺស្ថិតនៅក្នុងផ្សារគ្រឿងសមុទ្រដ៏ធំនៅក្នុងប្រទេសនេះ​។
ការផ្ទុះកូវីដ​-១៩ ក្នុងសហគមន៍លើកនេះគឺស្ថិតនៅក្នុងផ្សារ Mahachai ​ដោយឆ្លងចេញពីស្ត្រីម្នាក់អាយុ៦៧ឆ្នាំជនជាតិថៃ​​ត្រូវបានរកឃើញ​វិជ្ជមានកូវីដ​-១៩ នៅថ្ងៃទី​១៧ខែធ្នូ​​។ ផ្សារ​Mahachai​ គឺជាទីតាំង​បោះដុំគ្រឿងសមុទ្រដ៏ធំបំផុតក្នុងប្រទេសថៃ​​ ស្ថិតនៅក្នុងខេត្ត Samut Sakhon ជិតទីក្រុងបាងកក។
​ក្រោយរយៈពេល​៤ថ្ងៃដែលរកឃើញស្ត្រី​អាយុ​៦៧ឆ្នាំ ក៏បានបន្តរកឃើញ​៤នាក់ផ្សេងទៀត​ ភាគច្រើនជា​មនុស្សមកពី​ប្រទេសមីយ៉ាន់ម៉ា​។ កាលពីថ្ងៃទី​២១ ខែធ្នូ​មានពលករ៣៦០នាក់ ចូលក្នុងប្រទេសថៃត្រូវបានរកឃើញឆ្លងកូវីដ​-១៩ ធ្វើឲ្យចំនួនអ្នកឆ្លងនៅថៃកើនឡើងខ្ពស់​។ ស្ត្រីដែលជាដើមហេតុនៃការឆ្លងមិនមានប្រវត្តិចេញពីប្រទេសថៃនោះឡើយ​ ដូច្នេះ មន្ត្រីសុខាភិបាលកំពុងតែខិតខំស្វែងរកប្រភពនៃការចម្លង។
ក្រៅពីប្រទេសចិន ថៃគឺជាប្រទេសទីពីរឆ្លងកូវីដ​-១៩ មុនគេ​​ ប៉ុន្តែចំនួនអ្នកឆ្លងក្នុងប្រទេសនេះទាប ​គឺមានជាង​៤០០០នាក់ប៉ុណ្ណោះ និងស្លាប់​៦០នាក់៕

...

រូបភាព៖ BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print