កាមរីឆ្លាមបោលបុករះកង់ និងម៉ូតូ ស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលអោយក្មេងស្រីវ័យជំទង់ម្នាក់បានស្លាប់នៅនិងកន្លែង និង ស្រីប្រុស២នាក់ទៀតបានរងរបួសធ្ងន់ បានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលហេតុការណ៍នេះបង្កឡើងដោយ រថយន្តកាមរីឆ្លាមបុករះកង់ និងម៉ូតូពីក្រោយពេញមួយទំហឹង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងតេលា ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយអោយដឹងថា រថយន្តបង្កម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-០០០៨ រថយន្តនេះបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានជ្រុលចង្កូតទៅបុកកង់ មួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរស្របទិសគ្នា ពេញមួយទំហឹង បណ្តាលអោយនារីម្នាក់ដែលកំពុងជិះកង់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកបុរសម្នាក់ និងស្រ្តីម្នាក់ទៀតដែលជិះម៉ូតូឌុបគ្នា បានររងរបួសយ៉ាងធ្ងន់ធ្ងរ ។

ប្រភពបានអោយដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អាចបង្កឡើងដោយអ្នកបើកបរងងុយដេក ឬស្រវឹង ពីព្រោះរថយន្តនេះបានទៅបុកកង់និងម៉ូតូរបស់ជនរងគ្រោះ នៅលើចិញ្ចើមផ្លូវខាងស្តាំដៃទាំងកំរោលតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ប៉ុន្តែនៅលើរថយន្តបានបន្យល់ទុកអាវចំណាំងផ្លាតមួយ និង អាវអាវុធហត្ថមួយ ដែលមានប៉ាក់ឈ្មោះ ហ៊ុយ សំផន អត្តលេខ ២២៥៧៥៥ ដែលសមត្ថកិច្ចធ្វើការសន្និដ្ឋានថា អ្នកបើកបរជាមន្ត្រីអាវុធហត្ថ។

ជនរងគ្រោះគេនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ចំពោះមធ្យោបាយបង្កត្រូវបានប៉ូលីសចរាចរណ៍អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

12053248_1990167441207871_1257148797_n

12735887_1990167494541199_1232010536_n

12736002_1990167474541201_436076420_n

IMG_20160220_144432

12442794_1990167411207874_1757225259_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print