ខេត្ដឧត្ដរមានជ័យ៖ ផ្ទះមួយខ្នងបាន ឆេះនៅសល់តែផេះរួមជាមួយនឹងសម្ភារ របស់របរប្រើប្រាស់នៅក្នុងផ្ទះផង ដោយ សារតែប្ដីប្រមឹកមកពីផឹកស៊ីវិញខឹង ប្រពន្ធមិនទុកបាយឱ្យហូបក៏ដុតផ្ទះ ចោលតែម្ដង ។
ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិថ្នល់កែង ឃំំុ-ស្រុកត្រញំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ផ្ទះដែល រងនឹងអគ្គិភ័យឆាបនេះមានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្កសី ។
ប្រភពពីអាជ្ញាធរបានបញ្ជាក់ថា ជន ប្រមឹកដែលដុតផ្ទះខ្លួនចោលខានឱ្យប្រពន្ធកូនរស់នៅនេះឈ្មោះ ណុប សាង អាយុ៤១ ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំខាងលើ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាន ចាប់ខ្លួនបញ្ជូនទៅសាកសួរនៅប៉ុស្ដិ៍នគរ បាលរដ្ឋបាលត្រញំងប្រាសាទ ។
តាមមន្ដ្រីនគរបាលប៉ុស្ដិ៍មួយរូបបានឱ្យ ដឹងថា ក្រោយពីសាកសួរនិងពិនិត្យឃើញ ថាមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្ស ព្រមទាំងមិនធ្វើឱ្យខូចខាតទ្រព្យសម្បត្ដិអ្នក ដទៃ សមត្ថកិច្ចបានសម្រេចដោះលែង បុរសដែលដុតផ្ទះខ្លួនឯងនេះវិញ ។ ម្យ៉ាង ទៀត ការដោះលែងបុរសដែលដុតផ្ទះខ្លួន ឯងនេះក៏ដោយសារពិនិត្យឃើញថា នៅ ក្នុងគ្រួសារនេះមានជីវភាពក្រីក្រ ប្រពន្ធ និងកូន២នាក់ក្នុងបន្ទុកគ្មានអ្នកណាមើល ថែ និងរកស៊ីចិញ្ចឹម ។
មន្ដ្រីរូបនេះបានបញ្ជាក់ថា មុនពេល ដោះលែងបុរសដែលដុតផ្ទះខ្លួនឯងនេះ សមត្ថកិច្ចបានឱ្យធ្វើកិច្ចសន្យា ហើយ សមត្ថកិច្ចបានអប់រំណែនាំថ្ងៃមុខថ្ងៃក្រោយ កុំឱ្យធ្វើបែបនេះទៀត ៕
ដោយ៖ សហការី