សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការព្រឹទ្ធសភា បានចេញ
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី
នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នា ព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៣ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិកកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុម អាកាសយានិក ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរីក្នុង ឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៣ ដើម្បីសម្រេចគោលបំណងគាំទ្រចក្ខុវិស័យ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន់ឆ្នាំ២០២៥ តាមរយៈការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅគ្រប់វិស័យ ជាពិសេសការកសាងឱ្យបាននូវទីផ្សារអាកាសចរអាស៊ានតែមួយ ដែលមានលក្ខណៈប្រកួតប្រជែង និងមានភាពរឹងមាំនៅក្នុងតំបន់អាស៊ាន ជួយសម្រួល និងលើកកម្ពស់សេវាកម្មដឹកជញ្ជូនតាមផ្លូវ អាកាសនៅក្នុងតំបន់អាស៊ាន កាត់បន្ថយរបាំងបច្ចេកទេស នៃវិស័យអាកាសចរដែលត្រួតគ្នា និង គ្មានប្រសិទ្ធភាព និងធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខអាកាសចរក្នុងកម្រិតខ្ពស់បំផុត ដែល ផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់អាស៊ាន។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរ ស៊ីវិល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តី ព្រាងច្បាប់នេះ។
សូមអាននូវខ្លឹមសារទាំងស្រុង លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី
នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដូចខាងក្រោម៖

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print