ភ្នំពេញ៖ មុននេះបន្តិច, នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើការពន្យល់ថា, ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡេីយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន លេីកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឬអាល់កុល ឬជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ (សូមជូនអត្ថបទខាងក្រោមនេះ ដេីម្បីជាចំណេះដឹង ក្នុងការអនុវត្តន៌) ៖
ការបាញ់ទឹកសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្ស នឹងមិនអាច ជួយការពារលោកអ្នក ប្រឆាំងនឹងវីរុសកូវីដ-១៩ បានដែល និងអាចមានគ្រោះថ្នាក់យោងតាមការពន្យល់ណែនាំរបស់អង្គការសុខភាពពិភពលោក តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បាន បង្ហាញថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោត លើសរីរាង្គមនុស្ស មិនបានជួយដល់ ការការពារខ្លួនលោកអ្នកប្រឆាំងនឹងវីរុសកូវីដ -១៩ នោះឡើយ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពលោកអ្នក។ លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារ ធាតុសម្លាប់មេរោគ ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ។ សារធាតុទាំងនេះ អាចធ្វើឲ្យពុល ប្រសិនបើ ប៉ះមាត់ហើយលេបចូលទៅ អាចធ្វើឲ្យរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែក របស់ មនុស្ស។ ថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃ ទីកន្លែងណាមួយតែប៉ុណ្ណោះ។ ត្រូវចងចាំរក្សាសារធាតុគួរីន ឬសារធាតុសម្លាប់មេរោគផ្សេងទៀត ឲ្យឆ្ងាយ និងផុត ពីដៃក្មេង ប្រយ័ត្នគ្រោះថ្នាក់។
សូមសម្គាល់ថា អាល់កុល ឬជែល អាចប្រើសម្រាប់សម្អាតដៃរបស់មនុស្សពីភាពកខ្វក់ ដែលមានជាប់មេរោគនៅលើដៃ តែមិនត្រូវប្រើសម្រាប់បាញ់លើខ្លួនប្រាណឡើយ។
សូមបញ្ជាក់ថា, អត្ថបទបកប្រែក្រៅផ្លូវការ ពីអត្ថបទភាសាអង់គ្លេសរបស់អង្គការសុខភាពពិភពលោកដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០៕
ដោយ៖ សុខ ខេមរា










