ភ្នំពេញ៖ ទោះជាបច្ចុប្បន្ន ជំងឺកូវីដ19 បាននឹងកំពុងរាតត្បាត នៅលើសាកលលោក ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ សេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្តែនៅលើពិភពលោកបញ្ហាទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសនីមួយៗ នៅតែបន្តធ្វើ ឬប្រជុំ តាមរយៈវីដេអូជាដើម។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមប្រព័ន្ធវីដេអូ។
———–
On Tuesday morning, 22 December 2020, His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, co-chaired with His Excellency PHAM Binh Minh, Deputy Prime Minister, Minister of Foreign Affairs of the Socialist Republic of Viet Nam, the 18th Meeting of the Cambodia-Viet Nam Joint Commission (JC) on Economic, Cultural, Scientific and Technological Cooperation via video conference.៕
ដោយ៖ សិលា