ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទី គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបៀបវារៈចំនួន២ គឺ ៖
១-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មការប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត។
២-ពិនិត្យឆ្លងរបាយការណ៍ស្តីពីលទ្ធផលកាងាររបស់គណៈកម្មការប្រចាំឆ្នាំ២០២០។
ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា៕
...
ដោយ៖ សិលា