លោកស្នងការរង២រូបអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង រាជធានីភ្នំពេញបានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូឆ្នាំ២០២០នៅខណ្ឌសែនសុខ។ កិច្ចប្រជុំនេះធ្វើឡើងថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីរសៀល ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិអោយអធិការដ្ឋាននរបាលខណ្ឌសែនសុខ បើកកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តក្នុងខែបន្ត។

 ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង ទទួលខុសត្រូវដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តបន្តដល់លោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក អោយយកចិត្តទុកដាក់បង្ការបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលកើតមានឡើងជាយថាហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ម៉ោង បំពេញរាល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៕

      

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print