ប្រធានាធិបតីឥណ្ឌូនេស៊ី​កែទម្រង់ គណៈរដ្ឋមន្ត្រីផ្លាស់ប្តូររដ្ឋមន្ត្រី​៦រូប

ចែករំលែក៖

នៅថ្ងៃទី​២២ខែធ្នូ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo ) បានប្រកាសថា លោកបានផ្លាស់ប្តូរតំណែង​រដ្ឋមន្ត្រី​៦រូប ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រី ទេសចរណ៍ ​រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រី​ដែនសមុទ្រនិងនេសាទ រដ្ឋមន្ត្រីសង្គមកិច្ច​​និងកិច្ចការសាសនា។
ប្រធានាធិបតី​ វីដូដូ បានបញ្ជាក់ទៀតថា លោក​Budi Gunadi Sadikin អតីតអគ្គនាយកធនាគារ និងជាប្រធានក្រុមសេដ្ឋកិច្ច​​នឹងជំនួសតំណែងរដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោកTerawan Agus Putranto ។ តាមគម្រោង​រដ្ឋមន្ត្រីថ្មីទាំង​៦រូបនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី​២៣ខែធ្នូ ។
នៅពេលថ្មីៗនេះ គណៈកម្មការប្រឆាំងអំពើពុករលួយ (KPK) បានចាប់ខ្លួនមន្ត្រិទទួលបន្ទុក​ដែនសមុទ្រនិងនេសាទ​ លោកEdhy Prabowo និងរដ្ឋមន្ត្រី​សង្គមកិច្ច និងកិច្ចការសាសនា​លោកJuliari Batubara ពាក់ព័ន្ធនឹងអំពើពុករលួយ។
កាលពីចុងខែមិថុនា ប្រធានាធិបតី វីដូដូបានព្រមានថា លោកនឹងផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួន​ក្នុងពេលណាមួយ ប្រសិនបើការដោះស្រាយវិវាទ​កូវីដ​-១៩ មិនបានលទ្ធផលល្អទេនោះ។
ប្រធានាធិបតី​វីដូដូ ក៏បានថ្កោលទោស​ដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលមានសកម្មភាពយឺតយ៉ាវនៅក្នុងការទប់ស្កាត់កូវីដ​-១៩ ទុកឲ្យការឆ្លងរាលដាល​កើនឡើងខ្ពស់បំផុត​ក្នុងតំបន់អាស៊ាន៕ដោយ៖ធី រីណា


...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print