សារធាតុGelatin មានធាតុផ្សំពីសាច់ជ្រូក តែងតែប្រើប្រាស់ធ្វើជាសារធាតុ ដើម្បីធានាវ៉ាក់សាំងសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការរក្សាទុក និងដឹកជញ្ជូន។
កាលពីខែតុលាកន្លងមក មន្ត្រីការបរទេសឥណ្ឌូនេស៊ី និង មេដឹកនាំសាសនា បានទៅកាន់ប្រទេសចិន ដើម្បីចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី នៅពេលនោះ មេដឹកនាំសាសនា បានដាក់សំណួរសួថា តើវ៉ាក់សាំងនេះ អាចប្រើប្រាស់បានសម្រាប់សាសនិកអ៊ិស្លាមដែរឬទេ។ សំណួរទាំងនោះបង្កក្តីបារម្ភយ៉ាងខ្លាំង អាចធ្វើឲ្យអាក់ខានចាក់វ៉ាក់សាំងដល់ប្រទេសកាន់សាសនាអ៊ិស្លាម។
តាមសារព័ត៌មាន AP បានផ្សាយថា ជាច្រើនឆ្នាំកន្លងមកក្រុមហ៊ុនឱសថរបស់ស្វ៊ីស Novartis ឬ AJ Pharma មានទីតាំងនៅប្រទេសអារ៉ាប៊ីសាអូឌីត បានព្យាយាមផលិតវ៉ាក់សាំង មិនប្រើប្រាស់សារធាតុ gelatin ដែលជាសារធាតុ មានធាតុផ្សំឡើងពីសាច់ជ្រូក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer, Moderna និង AstraZeneca បានបញ្ជាក់ថា សារធាតុ gelatin ផលិតចេញពីសាច់ជ្រូក ជាផ្នែកមួយនៃការផលិតវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនខាងលើ។ ទាំងនោះហើយបានជាក្រុមហ៊ុន កាត់បន្ថយ កិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសអ៊ិស្លាមក្នុងការទិញវ៉ាក់សាំង កូវីដ-១៩ ដោយមានសារធាតុ gelatin ដែលអ្នកកាន់សាសនាអ៊ិស្លាមមិនអាចប្រើប្រាស់នោះឡើយ។
ប្រទេសដែលកាន់សាសនាអ៊ិស្លាម គឺ ត្រូវតែទិញវ៉ាក់សាំងដែលមិនមានសារធាតុ gelatin ដែលជារឿងមួយដ៏លំបាក។
លោកRabbi David Stav មេដឹកនាំសាសនានៅអុីស្រាអែល បានឲ្យដឹងថា «តាមច្បាប់ជនជាតិជ្វីហ្វ ការហាមប្រាមប្រើប្រាស់ សាច់ជ្រូក គឺសំដៅទៅលើបុគ្គល ដែលបរិភោគសាច់ជ្រូក ដូចអាហារផ្សេង ។ ចំណែក ធាតុផ្សំក្នុងឱសថដើម្បីចាក់ទៅលើមនុស្ស មិនមែនបរិភោគឡើយ ទាំងនោះគឺមិនខុស និងសាសនាឡើយ»។
ចំណុចទាំងនោះហើយបានជាប្រទេសកាន់សាសនាអ៊ិស្លាមចេញច្បាប់ផ្សេងៗគ្នា ។ នៅម៉ាឡេសុីរដ្ឋាភិបាលចេញច្បាប់ថា បើឪពុកម្តាយ មិននាំកូនទៅចាក់វ៉ាក់សាំង នានា ដោយសារតែបញ្ហាសាសនា គឺត្រូវដាក់ទោសជាប់គុក ។ នៅប៉ាគីស្ថានឪពុកម្តាយនឹងត្រូវចាប់ឃុំ បើមិននាំកូនទៅចាក់វ៉ាក់សាំង ស្វិតដៃជើង៕ដោយ៖ធីរីណា
រូបភាព៖ AFP/TTXVN