លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់បញ្ជាដល់កម្លាំងឱ្យបញ្ជូនរថយន្តជាច្រើនគ្រឿងទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីដឹកពលករខ្មែរមកពីថៃ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពCentral Youth CPP បានអោយដឹងថា, អង្គភាពទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ បានបញ្ជូនរថយន្តចំនួន ១០គ្រឿង រួមជាមួយទាហាន ២០នាក់ ទៅកាន់ច្រកអូស្មាច់ ដើម្បីដឹកពលករខ្មែរមកពីប្រទេសថៃ តាមបទបញ្ជារបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៩ និង២០ ធ្នូ ប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ១៩ នៅខេត្តសាមុតសាខន មានរហូតដល់ជាង ៥០០នាក់ដែលបានឆ្លង ហើយភាគច្រើនជាប្រជាជនភូមាបានបម្លាស់ទីមកធ្វើការនៅក្នុងខេត្តនោះ ។ គួរឱ្យដឹងផងដែរថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានបញ្ជូនរថយន្តចំនួន ៩០គ្រឿង ទៅកាន់គោលដៅក្នុងច្រកព្រំដែនអូស្មាច់ និងច្រកព្រំដែនដូង។

ភ្លាមៗពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានផ្ញើរសារជាសំឡេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់បង្កជម្ងឺកូវីដ១៩។

នៅក្នុងខ្លឹមសារនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពចេញរថយន្ត ទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់៣ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូន ប្រជាពលរដ្ឋចូលមកកម្ពុជាធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យឆ្លងចូលសហគមន៍ឡើយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print