លោក គឹម សន្តិភាព បានយកថវិកា ចំនួន​ ៣១ ៧០០ ០០០ រៀល​ និង​៥៨.៥០៤,១០​ ដុលារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានពាំនាំនូវថវិការបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ក្រុមការងារយុវជនគណបក្ស និងផ្នែកក្រៅប្រទេសដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកា​ផ្ទាល់ខ្លួនតាមរយៈយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន​ ៣១ ៧០០ ០០០ រៀល​(សាមសិបមួយលានចិតសិបម៉ឺនរៀល) និង​៥៨.៥០៤,១០​ ដុល្លារសហរដ្ឋអាមេរិក​(ប្រាំម៉ឺនប្រាំបីពាន់ប្រាំរយបួនដុល្លារដប់សេន)​ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈលោក សេង ទៀង នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០! ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print