ក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីការប្រកាសសមាសភាព ប្រធាន អនុប្រធាន សមាជិក សមាជិកា និង តួនាទីភារកិច្ចមេធាវីក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំស្តីពីការប្រកាសសមាសភាព ប្រធាន អនុប្រធាន សមាជិក សមាជិកា និង តួនាទីភារកិច្ចមេធាវីក្រសួងព័ត៌មាន បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នាទី ស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន តំណាងលោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ។
មេធាវីក្រសួងព័ត៌មាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្របតាម អនុសាសន៏របស់ លោក ខៀវ កាញារីទ្ធី រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដែលមាន លោកស្រី មេធាវី ផាន់ សម្ពស្ស ជាប្រធាន និងមានអនុប្រធាន ១ រូប និងសមាជិក ៧ រូប។ មេធាវីក្រសួង ព័ត៌មាន បង្កើតឡើងដើម្បីជាជំនួយការក្នុងកិច្ចការងារច្បាប់ សម្របសម្រួល បណ្តឹងពាក់ពន្ធ័ ផលប្រយោជន៏ នានាស្ថិតក្រោមក្រសួង ហើយជាមួយនេះ ក្រសួងព័ត៌មាន។ មេធាវីស្មគ្រ័ចិត្ត ក្រសួងព័ត៌មាន ទាំង ៩ រូប ត្រូវធ្វើការបែងចែកភារកិច្ចទទួលបន្ទុកកិច្ចការងារប្រចាំ ខេត្ត រាជធានី ទាំងអស់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print