សមត្ថកិច្ចនគរបាលផ្នែកសន្តិសុខនិងព្រហ្មទណ្ឌ ស្រុកមេមត់បានបើកការសើុបអង្កេតលើមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មនៅមូលដ្ឋានស្រុកមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ នៅវេលាម៉ោង20:30 ថ្ង្ងៃទី20 ខែកុម្ភៈ ឆ្នាំ2016 សមត្ថកិច្ចនគរបាលផ្នែកសន្តិសុខនិងព្រហ្មទណ្ឌ ស្រុកមេមត់បានបើកការសើុបអង្កេតលើមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មនៅមូលដ្ឋានស្រុកមេមត់។

សមត្ថកិច្ចបានអោយដឹងថាៈ ពេលមកដល់ផ្ទះសំណាក់កណ្តៀងស្រស់ ស្រុកពញាក្រែក មុខសញ្ញាបានជួលបន្ទប់ស្នាក់នៅជាមួយសង្សា សមត្ថកិច្ចក៏បានរាយការណ៍និងសំុយោបល់ដឹកនាំពីព្រះរាជអាជ្ញា និងសហការជាមួយមន្ត្រីនគរបាលជំនាញ ស្រុកពញាក្រែក យើងធ្វើការត្រួតពិនិត្យរដ្ឋបាលភ្លាមនិងឃាត់ខ្លួន ជនសង្ស័យឈ្មោះ ផល ផា អាយុ 28 ឆ្នាំនៅភូមិ កំពៃ ឃំុ រំចេក ស្រុកមេមត់ ដែលជាមុខសញ្ញាលួចម៉ូតូចំនួន04ដងនៅមេមត់និងច្រើនដងទៀតនៅស្រុកឆ្លូងខេត្តក្រចេះ។ បានរកឃើញ ផ្លាកលេខម៉ូតូ កញ្ចក់ និងវត្ថុតាងផ្សេងទៀតនៅក្នុងកាបូបជនសង្ស័យ។

សមត្ថកិច្ចកំពុងបន្តនីតិវិធីនៅអធិកាដ្ឋាននគរបាលស្រុកមេមត់៕

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print