លោក ឡុង ឌឺម៉ង់ ៖ Saemaul Undong Center ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងឲ្យដឹងថា,

រីករាយដែលបានធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាជាមួយអ្នកជំនាញពី Korea Saemaul Undong Center ដើម្បីឲ្យគេកាន់តែស្គាល់ស្ថានភាពជាក់ស្ដែងរបស់រចនាសម្ព័ន្ធ ឋានានុក្រមរដ្ឋបាលថ្នាក់ក្រោមជាតិរបស់កម្ពុជាយើង ងាយស្រួលរៀបចំកម្មវិធី និងគោលនយោបាយអភិវឌ្ឍភូមិនានានៅតាមមូលដ្ឋាន តាមលំនាំចលនាភូមិថ្មីរបស់កូរ៉េដែលគេបានទទួលជោគជ័យ ក្នុងការដឹកនាំ រៀបចំ អនុវត្ត និងភាពជាម្ចាស់គម្រោងរបស់ពលរដ្ឋម្ចាស់ភូមិដ្ឋាន។

លោកឯកអគ្គរាជទូតបានបន្តថា,Saemaul Undong Center ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ធ្វើគម្រោងសាកល្បងចំនួន 4ភូមិ ដែលមួយភូមិៗ នឹងទទួលបានទាំងការបណ្ដុះបណ្ដាល ដឹកនាំរៀបចំគម្រោង ក៏ដូចជាកញ្ចប់ថវិកាប្រមាណ 2 ម៉ឺនដុល្លារក្នុងមួយភូមិ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print