ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក -លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស បានជូនព័ត៌មានអំពីការផ្តល់ការអនុគ្រោះពន្ធ (UK’s Generaized Scneme of Preferences) ដល់បណ្តាប្រទេសកំពុង អភិវឌ្ឍន៍ ដែលរួមមានប្រទេសអភិវឌ្ឍន៍តិចតូចផងដែរ (Least Developed Countries Framework)។ ដើម្បីទទួល បាននូវការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស និងអនុលោមតាមប្រកាសលេខ ៣១៩៨ ពណ.ខកល ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់តាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រ https://co.moc.gov.kh និងប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មដែលស្ថិតជាធរមាន ផលិតករ ឬអ្នកនាំចេញ ទាំងអស់ត្រូវធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ(CO FORM A) ដើម្បីបញ្ជាក់នូវដើមកំណើត ទំនិញរបស់ខ្លួនដែលនឹងត្រូវធ្វើការនាំចេញទៅកាន់ចក្រភពអង់គ្លេសដោយរួចពន្ធ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែម៖
១-លោក អ៊ុន ចាន់ ថា ប្រធាននាយកដ្ឋាននាំចេញ នាំចូល ក្រសួងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ ០១២ ៨៣៣ ៣៩៧ សារអេឡិកត្រូនិកៈ [email protected] ២-លោក ស៊ី បាទិត្យ អនុប្រធាននាយកដ្ឋាននាំចេញ នាំចូល ក្រសួងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ ០១២ ៩៤៨ ៤៨៤ សារអេឡិកត្រូនិកៈ [email protected]
៣-លោកស្រី កែ បូណា ប្រធានការិយាល័យ នៃនាយកដ្ឋាននាំចេញ នាំចូល ក្រសួងពាណិជ្ជកម្មទូរស័ព្ទលេខៈ ០១២ ៩៦៩ ៦៧៦ សារអេឡិកត្រូនិកៈ [email protected]
YANIH JAUS: [email protected]
៤-លោកស្រី ម៉ក់ ច័ន្ទសុវណ្ណវល័ក្ខ អនុប្រធានការិយាល័យ នៃនាយកដ្ឋាន នាំចេញ នាំចូល ក្រសួងពាណិជ្ជកម្ម qIninirue: 090 beu odd MIHng: [email protected]
អាស្រ័យហេតុនេះ សូមផលិតករឬអ្នកនាំចេញទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឲ្យមាន ប្រសិទ្ធិភាពចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១ តទៅ៕
ដោយ៖ សិលា