អាមេរិកបានចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន​១លាននាក់ហើយ

ចែករំលែក៖

គិតត្រឹមថ្ងៃទី​២៣ខែធ្នូ​(ពេលវេលាអាមេរិក) ប្រធាន​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក ​(CDC) លោក Robert Redfield បានបញ្ជាក់ថា​ មានពលរដ្ឋជាង​១លាននាក់ហើយ​បានចាក់វ៉ាក់សាំងប្រឆាំងកូ​វីដ​-១៩​ ។
លោក​ Robert Redfield បានបន្តទៀតថា «អាមេរិកបានឈានដល់ការចាក់វ៉ាក់សាំងចំនួន​១លាននាក់មុនពេលគ្រោងទុក​។ តាមរបាយការណ៍ មានវ៉ាក់សាំងជាង​១លានដូស​បានប្រើប្រាស់នៅអាមេរិកក្នុងរយៈពេល​១០ថ្ងៃកន្លងមក។
នៅថ្ងៃទី​២២ខែធ្នូ បណ្តាញទូរទស្សន៍អាមេរិក បានផ្សាយ​ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក ​លោកAlex Azar ​ក៏បានចាក់វ៉ាក់សាំងកូវីដ​-១៩ របស់ក្រុមហ៊ុនមូឌីណា​ផងដែរ ។ កាលពីថ្ងៃទី​២១ខែធ្នូ លោកបៃឌិនបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុន Pfizer / BioNTech ។
ជាមួយគ្នានេះដែរ អាមេរិក​បានកំណត់គោលដៅចាក់វ៉ាក់សាំង​ដល់ពលរដ្ឋចំនួន​១០០លាននាក់ ក្នុងរយៈពេល​​៣ខែដំបូងដើមឆ្នាំ​២០២១​ និងចាក់បន្ថែម​ដល់ទៅ ​១០០លាននាក់ទៀត នៅត្រីមាសទីពីរឆ្នាំ ២០២១។
ចាប់ពីថ្ងៃទី​១៤ខែធ្នូ​មក​មានវ៉ាក់សាំង ជាង​៣លានដូស របស់ក្រុមហ៊ុន Pfizer / BioNTech បានចែកចាយនៅតាមបណ្តារដ្ឋ​ទូទាំងទឹកដីអាមេរិក ។ នៅក្នុងសប្តាហ៍នេះអាមេរិកមានគោលដៅ​ចែកចាយវ៉ាក់សាំងបន្ថែម ៦លានដូសទៀត​របស់ក្រុមហ៊ុន​មូឌីណា និង​២លានដូសរបស់ក្រុមហ៊ុន Pfizer / BioNTech ។
អាមេរិកជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតលើពិភពលោក ដោយមានអ្នកឆ្លងជាង​ ជិត​១៩លាននាក់ និងស្លាប់ជាង​៣២០ពាន់នាក់​ ៕

...

រូបភាព៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print