មុននេះបន្តិច អ្នករើសអេតចាយបែកថ្នាំយកកាំបិតកាប់អ្នករត់ម៉ូតូ ចំបំពង់ក រងរបួសទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ដោយសារឥទ្ធិពលគ្រឿងញៀន បានធ្វើអោយបុរសរើសអេតចាយម្នាក់បែកថ្នាំយកកាំបិតប័ុងតោកាប់ពូម៉ូតូឌុបម្នាក់បណ្តាលឲ្យត្រូវករងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១០៩ ក្រោយឌុយម៉ិច៥០ ក្នងសង្កាត់វាលរង់ ខណ្ឌ៧មករា។

ជនរងគ្រោះឈ្មោះ ស៊ុន ឆាលី អាយុ៤៥ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅម្តុំសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ក្រោយពីយុវជនអ្នករើសអេតចាយបែកថ្នាំបានកាប់ជនរងគ្រោះ១កាំបិតនោះរួចក៏រត់គេចបានស្រមោលតែម្តង ។ បើតាមសម្តីជនរងគ្រោះបានប្រាប់ថាជាមនុស្សដែលស្គាល់គ្នាទេ និយាយគ្នាលេងហើយធ្លាប់ដេកក្បែរគ្នាជាមួយគាត់រួចក៏និយាយគ្នាលេង ស្រាប់តែបុរសអេតចាយនោះបានខឹងសម្បារយ៉ាងខ្លាំងក៏បានយកកាំបិតមកកាប់ក របស់គាត់១កាំបិតបណ្តាលឲ្យរងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបានដឹកយកទៅសង្គ្រោះ៕

AhYaZZKtoy6bPkNjF_gwkpuBsRNOlKym25iReiYECtQh

AlIP6nWATCRkYDrPGjmccqzlSloq0iJv245qtDTwhs8J

AiylyXgUVgulUN9f5AXIeb0bmN0xoF1ibvHPMEsQEJeX

AvI3hMCIe6efG8f-SXyJVBPdpTYmZqLytJS958hWWSid

ApPppVBT3C_6ibwHagVzmWSpjOMbuYcCPCjrgXmziLxo

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print