ភ្នំពេញៈ នៅវេលាម៉ោង២១ និង២០នាទីយប់ថ្ងៃទី២០ កុម្ភះ. ២០១៦នៅចំនុចភូមិស្លែងរលើង សង្កាក់ទឹកថ្លា ខណ្ឌសែនសុខ មាករណីហឹង្សាដោយចេតនាមួយបានកើតឡើងដោយជនមួយក្រុមព្រួតគ្នាវាយស្នេហ៍ក្មេងៗមួយគូ ។
ជនរងគ្រោះមាន ឈ្មោះ ប៉ាក ម៉ាហាន់ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរជាសិស្សសាលាសាមគ្គីស្នាក់នៅផ្ទះលេខ៣៣០ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ជិះម៉ូតូម៉ាកនិចពណ៌សលាយផ្កាឈូកសេរិឆ្នាំ២០១៣ ពាក់ស្លាកលេខ១BM. ៦៦៤០ភ្នំពេញ
និងឈ្មោះ ជា ម៉ារីយ៉ា ភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សសាលាជាសីុម សន្ធរមុខ ស្នាក់ នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ ដោយសារកណ្តាប់ដៃអ្នកជិតខាងជួយអន្តរាគមន៍មួយដៃ មួយជើង ។
សាក្សីបាននិយាយថាៈ មុនពេលកើតហេតុជនរងគ្រោះចេញមកពីញាំុសាច់អាំងមកលេងផ្ទះសង្សាររបស់ខ្លួនឈ្មោះជា ម៉ារីយ៉ា ពេលដល់ចំនុចកើតហេតុខាងលើជនរងគ្រោះមិនទាន់បានឈប់ម៉ូតូផងស្រាប់តែមានជនសង្ស័យមានគ្នា០៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅ ពាក់លេខភ្នំពេញ១. BM៣៣៥៦ភ្នំពេញ មកឈប់ពីមុខ ហើយអ្នកជិះខាងក្រោយចុះមកច្របាច់កជនរងគ្រោះ ពេលនោះជនរងគ្រោះស្រែកថាចោរៗក៏មានប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុនោះបានចេញមកចាប់បានជនសង្ស័យម្នាក់ហើយវាយរងបួសធ្ងន់និងបក្សពួកវាពីអ្នកទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្សយ័ដែលរងរបួសធ្ងន់នោះបញ្ចូនមកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃចំណែកឯជនរងគ្រោះនឹងវត្ថុតាងបញ្ចូនមកប៉ូស្តិ៍ទឹកថ្លាដើម្បីសាកសួរបន្ត៕
ដោយ៖ សុខ ខេមរា