ខ្សែប្រយុទ្ធអន្តរជាតិ អ៊ុយរ៉ាហ្គាយLuis Suarezបានស៊ុតបាល់បញ្ចូលទី១គ្រាប់ដែលជាគ្រាប់ទី២៥របស់ខ្លួននៅក្នុងរដូវកាលថ្មីក្នុងក្របខណ្ឌអេស្ប៉ាញPrimera Liga ពេលក្រុមBarcelona យកឈ្នះLas Palmas ដោយលទ្ធផល ២-១យប់មិញ។
ក្រោយពីទទួលបានជ័យជម្នះ ក្រុមBarcelona បន្តឈរកំពូលតារាង នាំមុខក្រុមលេខ២ Atletico Madrid ចំនួន៩ពិន្ទុ និងក្រុមReal Madrid១០ពិន្ទុ ដោយក្រុមទាំងពីរនេះនឹងត្រូវប្រកួតនៅថ្ងៃអាទិត្យនេះដែរ។
នៅក្នុងការប្រកួតនោះ ក្រុមភ្ញៀវបាននាំមុខមុន នៅនាទីទី៦ដោយកីឡាករ Luis Suarez ហើយក្រុមម្ចាស់ផ្ទះ Las Palmas បានតាមស្មើវិញនៅនាទីទី៩ដោយកីឡាករ Da Silva។ ចំណែកខ្សែប្រយុទ្ធប្រេស៊ីល Neymar បានស៊ុតបាល់បន្ថែម១គ្រាប់ទៀត មុនចប់តង់ទី១នៅនាទីទី ៣៩។
អតីតខ្សែប្រយុទ្ធរបស់ហង្សក្រហមកីឡាករLuis Suarez ក៏ជាអ្នកស៊ុតបាល់នាំមុខគេនៅក្នុងក្របខណ្ឌកំពូលរបស់អេស្ប៉ាញ ខណៈCristiano Ronaldoទើបតែស៊ុតបាន២១គ្រាប់ប៉ុណ្ណោះ៕