កងកម្លាំងទូទាំងកងពលតូចថ្មើរជើងលេខ៥២ ចូលរួមថវិកាដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបាត់ដំបង ៖ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចថ្មើរជើងលេខ៥២ យោធភូមិភាគទី៥ បានស្ម័គ្រចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១៨.១៤០.០០០ រៀល(ដប់ប្រាំបីលានមួយសែនបួនម៉ឺនរៀល) ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះកងពល មានទឹកចិត្តប្រកបដោយសោមនស្សរីករាយក្នុងការស្ម័គ្រចិត្តបរិច្ចាគថវិការបស់ខ្លួនតាមលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាសក្ខីភាពសបញ្ជាក់ឲ្យឃើញអំពីទឹកចិត្តគាំទ្រទាំងស្រុង ជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត។

ក្នុងឱកាសនោះដែរ លោក មេបញ្ជាការ បានផ្សព្វផ្សាយដល់យោធិនគ្រប់រូប ដោយដាក់បទបញ្ជាស្តីពីការបង្ការ ការពារ ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ-១៩ និងចូលរួមការការពារ រក្សាអនាម័យ ជាពិសេសអនុវត្តតាម អនុសាសន៍ និងវិធានការទាំង ១៤ចំណុចរបស់ សម្តេចតេជា និងក្រសួងសុខាភិបាល៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print