ក្រុមគ្រូពេទ្យ គុយបាទៅកាន់ប្រទេសប៉ាណាម៉ា ជួយទប់ស្កាត់កូវីដ១៩

ចែករំលែក៖

ក្រសួងសុខាភិបាល ប្រទេសប៉ាណាម៉ា បានប្រកាសនៅលើបណ្តាញសង្គមថា ក្រុមគ្រូពេទ្យប្រទេស គុយបាមកកាន់ប្រទេសនេះដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
តាមសារព័ត៌មាន TTXVN បានផ្សាយថា កាលពីថ្ងៃទី២៤ខែធ្នូ ក្រសួងសុខាភិបាល ប៉ាណាម៉ា បានប្រកាសថា ក្រុមគ្រូពេទ្យ ២២០នាក់ របស់គុយបាបានទៅកាន់ ប៉ាណាម៉ា ដើម្បីជួយទប់ស្កាត់ កូវីដ១៩ មិនខ្វល់ពីការព្រមានពីអាមេរិកនោះឡើយ។
នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter ក្រសួងសុខាភិបាលគុយបាបានឲ្យដឹងថា គុយបា នឹងជួយទប់ស្កាត់ការឆ្លងកូវីដ១៩យ៉ាងល្អបំផុត ។
កាលពីថ្ងៃទី១៥ខែធ្នូ ប៉ាណាម៉ា បានប្រកាសថា នឹងជួយក្រុមគ្រូពេទ្យ មកពីគុយ បា អាមេរិក ម៉ិចស៊ីកូ វេណេហ្ស៊ុយអេឡា និងកូឡំបីមកជួយទប់ស្កាត់ការឆ្លងកូវីដ១៩ ខណៈប្រព័ន្ធសុខាភិបាល ប៉ាណាម៉ា ប្រឈមនិងការដួលរលំ មិនអាចទប់ស្កាត់ការឆ្លងបាន។
ប៉ាណាម៉ា ជាប្រទេសមានពលរដ្ឋ៤,២លាននាក់ ប៉ុន្តែមានចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ២២០ពាន់នាក់ និងស្លាប់ ៣៦៦៤នាក់ គឺជាចំនួនយ៉ាងច្រើន បើគិតតាមចំនួនពលរដ្ឋសរុប៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print