កីឡាករវាយសីលេខ១ពិភពលោក Momota ត្រឡប់មកទីលានវិញក្រោយពីខកខានដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

សារព័ត៌មាន CNA បានផ្សាយកាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២០ថា កីឡាករវាយសីលេខ១ពិភពលោក Kento Momota របស់ជប៉ុនបានចូលទីលានប្រកួតដំបូង ដោយឈ្នះគូប្រកួតរបស់ខ្លួននៅទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍គឺជិតមួយឆ្នាំបន្ទាប់ពីកីឡាកររូបនេះរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍។

Momota បានផ្តួលកីឡាករ Koshiro Moriguchi ក្នុងលទ្ធផល ២១-១២២១-១៤ ក្នុងជុំទី១ នៃពានរង្វាន់ All-Japan ដែលជាការកត់សម្គាល់ពីការវិលត្រឡប់របស់គាត់បន្ទាប់ពីគ្រោះថ្នាក់ដែលបានធ្វើឱ្យគាត់ ប៉ះពាល់ដល់ភ្នែកដោយសាររបួសធ្ងន់ធ្ងរ

Momota នឹងសង្ឃឹមថា ការវិលត្រឡប់របស់គាត់នឹងនាំគាត់ទៅរកមេដាយមាសអូឡាំពិកនៅឆ្នាំក្រោយដែលត្រូវបានពន្យារពេលដោយការឆ្លងជំងឺកូវីដ-១៩  ហើយលោកសប្បាយចិត្តដែលបានវិលត្រឡប់ទៅកាន់ទីលានប្រកួតនិងបានយកឈ្នះគូប្រកួតរបស់គាត់

Momota បានចាប់ផ្តើមការប្រកួតដោយមានភាពរអាក់រអួលបន្តិចនៅពេលដែលគាត់ឈ្នះពិន្ទុដំបូងប៉ុន្តែបន្ទាប់មកបានបន្តការលេងយ៉ាងល្អនៅពេលគាត់ប្រកួតក្នុងថ្ងៃបើកឆាកទោះបីមានកំហុសតិចតួចក៏ដោយកីឡាករវ័យ២៦ឆ្នាំរូបនេះបានឈានទៅការប្រកួតលើកទី២ដើម្បីកក់កន្លែងរបស់គាត់នៅជុំបន្ទាប់។

...

Momota មានបំណងចង់ឈ្នះពានរង្វាន់ថ្នាក់ជាតិជាប់គ្នាលើកទី៣នៅសប្តាហ៍នេះនៅទីក្រុងតូក្យូមុនពេលធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងខែមករាសម្រាប់ការប្រកួតវាយសឺទេសចរណ៍ (Badminton World Tour) គាត់សង្ឃឹមថានឹងប្រឹងប្រែងប្រកួតដើម្បីឈ្នះពានរង្វាន់ឲ្យបាន១១ដងបន្ថែមទៀតនៅឆ្នាំ២០២១នេះ ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print