កីឡាករឆ្នើមៗរបស់ពិភពលោកនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០២១

ចែករំលែក៖

យោងតាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃទី២៥ ខែធ្នូ បានឲ្យដឹងថា កីឡាករវាយតឺន្នីសឆ្នើមៗនៅលើពិភពលោករួមមានកីឡាការវាយតឺន្នីសWTA លេខ១ Ash Barty និងម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល Novak Djokovic នឹងចូលរួមប្រកួតនៅលានក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០២១ ដែលគ្រោងធ្វើនៅ Melbourne Park ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីកីឡាវាយតឺន្នីសអូស្រ្តាលីបានបង្ហាញថា កីឡាករសរុបចំនួន១០៤ នាក់បានទទួលការចាប់ឆ្នោតដោយផ្ទាល់ដើម្បីប្រកួត ខណៈ១៦កន្លែងនឹងត្រូវកំណត់នៅវគ្គជម្រុះដែលធ្វើឡើងចាប់ពីថ្ងៃទី១០ ខែមករាដល់ថ្ងៃទី១៣ នៅឌូបៃ និងដូហារៀងៗខ្លួន។

នៅក្នុងបញ្ជីឈ្មោះដែលត្រូវបានបង្ហាញគឺក្រុមកីឡាករចាស់ៗ និងក្រុមក្មេងជំនាន់ក្រោយដូចជាម្ចាស់ជើងឯក US Open ថ្មី Dominic Thiemនិងអ្នកឈ្នះចុងក្រោយនៃព្រឹត្តិការណ៍ ATP ឆ្នាំនេះ Daniil Medvedev នឹងត្រូវប្រកួតប្រជែងសម្រាប់ពានរង្វាន់ Norman Brooks Challenge Cup ខណៈដែល Barty, Serena Williams ដែលជាម្ចាស់ជើងឯកពានរង្វាន់ពីរ។ Naomi Osaka ជាម្ចាស់ការពារតំណែងជើងឯក Australian Open និង Sofia Kenin នឹងត្រូវប្រជែងគ្នាសម្រាប់វិញ្ញាសាឯកត្តជននារី។

លោក Craig Tiley អ្នកដឹកនាំការប្រកួតអូឡាំពិកបាននិយាយថា យើងទន្ទឹងរង់ចាំស្វាគមន៍កីឡាករឆ្នើមៗរបស់ពិភពលោកមកកាន់ទីក្រុងមែលប៊នហើយអ្វីដែលសន្យាថានឹងក្លាយជាព្រឹត្តិការណ៍អូឡាំពិកដ៏អស្ចារ្យមួយបន្ទាប់ពីការពន្យារពេល១ឆ្នាំដែលមិនធ្លាប់មានពីមុនមក ។

...

Australian Open ឆ្នាំ២០២១ នឹងមានការប្រកួតឯកត្តជន និងប្រកួតជាគូ។ ការប្រកួតជម្រុះនឹងត្រូវធ្វើ ដោយព្រឹត្តិការណ៍ផ្នែកនារីប្រព្រឹត្តទៅនៅឌូបៃនិងវគ្គជម្រុះបុរសនៅដូហា។ កីឡាករទាំងអស់គ្រោងនឹងមកដល់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី១៥ ខែមករា ហើយត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិនមុនពេលចូលរួមប្រកួត ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print