ភ្នំពេញ៖ លើសំណេរមួយនៅក្នុងហ្វេសប៊ុកដែលមានឈ្មោះថា, (Ah Neath -ក្រុមអ្នកម្តាយឆ្លាតវៃ) បានលើកឡើងអំពី ទង្វើនៃកាយវិការ អាណិត ស្រលាញ់ កូន ដែលជាតំណក់ឈាមរបស់ខ្លួន។ ទោះកូនប្រុសស្រី ចាប់កំណើតមក មានរូបរាងកាយ មិនស្អាត បាត់បង់នូវអវយវៈមួយចំនួន ក៏ស្ត្រីជាម្ដាយ នៅតែស្រលាញ់ អាណិតកូន រកទីបំផុតគ្មាន។
នៅក្នុងរូបភាព ជាមួយនឹងវីដេអូឃ្លីប ឃើញថាស្ត្រីជាម្ដាយ មានរូបឆោមលោមពណ៌ស្អាត ប៉ុន្តែកូន មានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់ ជាកុមារកំសត់ ប៉ុន្តែស្ថិតនៅក្នុងបេះដូងម្ដាយជានិច្ច ។ មិនខុសអីពីពាក្យយ៉ាងខ្លីដែលចាស់បុរាណតែងលើកឡើងថា, នៅលើលោកសន្និវាសន៍យើងនេះ គ្មានស្នេហាឯណា ធំជាងស្នេហា រវាងឪពុកម្ដាយ មកលើកូនទេ។ អាក្រក់ក៏នៅតែស្រលាញ់ មានកំហុសឆ្គងនៅតែអនុគ្រោះ សំខាន់ចង់ឱ្យកូនមានអនាគតល្អ រស់នៅក្នុងសង្គម ប្រកបដោយសុភមង្គល និងធំធាត់ រស់រៀនមានជីវិត មានសិទ្ធិសេរីភាពគ្រប់គ្រាន់។
ខាងក្រោមនេះគឺជាសំណេរ មួយនៅក្នុងហ្វេសប៊ុក ហើយក៏ជាចំណាប់អារម្មណ៍បំផុត មិនជិនណាយ ក្នុងការសរសើរចំពោះស្ត្រី ដែលជាមាតានៃពិភពលោក ផ្តល់កំណើតឱ្យកូន ព្រោះកូនអាក្រក់ មានលក្ខណៈមិនគ្រប់គ្រាន់ ក៏នៅតែជាកូនរបស់ខ្លួន ចិញ្ចឹមបីបាច់ថែរក្សា ដោយគ្មានខ្មាស់អៀនក្នុងជីវិត ជាម្ដាយនោះឡើយ។
facebook ឈ្មោះ(Ah Neath -ក្រុមអ្នកម្តាយឆ្លាតវៃ)បានសរសេរថា , 🙏😔ចង់សួរម៉ាក់ទាំងអស់ក្នុងក្រុមថាតើខ្ញុំឆ្លើយតបនឹងគេពាក្យនេះត្រូវឬក៏ខុស👉មានអ្នកជិតខាងមួយចំនួនគេបានសួរខ្ញុំថាពេលយកកូនចេញមកក្រៅផ្ទះអញ្ចឹងមិនចេះខ្មាសគេទេអី 😔ហើយខ្ញុំក៏ឆ្លើយថាតើមានរឿងអីដែលខ្ញុំត្រូវខ្មាសគេ
👉❤️អាក្រក់ឬល្អយ៉ាងណាគឺគាត់នៅតែជាកូនរបស់ខ្ញុំអ្នកដែលគួរតែខ្មាសគេនោះគឺជាម្ដាយឪពុកដែលគ្មានទំនួលខុសត្រូវ
ដែលបង្កើតកូនហើយយកកូនទៅចោលទាំងដែរកូនពេញលក្ខណៈនឹងល្អប្រក្រតីអ្នកនោះទេដែលគួរតែខ្មាសគេដែលធ្វើជាម្ដាយឪពុកគេហើយបែរជាគ្មានទំនួលខុសត្រូវយ៉ាងនេះហើយខ្ញុំក៏ឆ្លើយតបទៅគាត់វិញទៀតថាខ្ញុំមានមោទនភាពលើខ្លួនឯងខ្លាំងណាស់ដែរដែលខ្ញុំបង្កើតកូនមកបែបនេះក៏ដោយខ្ញុំមិនដែលគិតចង់បោះបង់គាត់ខ្ញុំមានតែផ្ដល់ភាពកក់ក្ដៅឲ្យគាត់ នឹងផ្ដល់ការស្រឡាញ់យ៉ាងជ្រាលជ្រៅ
ទោះបីជាគាត់គ្មានប៉ាក៏ដោយខ្ញុំនៅតែអាចមើលថែកូនខ្ញុំបានមានអីត្រូវខ្មាសគេនេះ😔❤️❤️❤️! ។
បន្ទាប់ពីអាន នូវសំណេរខាងលើនេះហើយ មិនតិចទេ ពីមតិមជ្ឈដ្ឋានប្រជាពលរដ្ឋ គាំទ្រចំពោះទស្សនៈប្រកបដោយសីលធម៌ គុណធម៌ ជាឧត្តមស្រ្តី ក្នុងនាមជាអ្នកផ្ដល់កំណើតអោយកូន ហើយនៅតែរក្សាបីបាច់ចិញ្ចឹមកូនអស់មួយជីវិត៕
https://youtu.be/mtgMVmmblXk
ដោយ៖សិលា