អ្នកនាំពាក្យក្រសួងសុខាភិបាលស្នេីសុំសារព័ត៌មានខ្មែរថែម៍​ ធ្វេីការកែតម្រូវ នូវការចុះផ្សាយព័ត៌មានខុសរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានថ្លែង ស្នេីសុំអោយសារព័ត៌មានខ្មែរថែម៍​ ធ្វេីការកែតម្រូវនូវការចុះផ្សាយព័ត៌មានខុសរបស់ខ្លួន។
លោកស្រីអ្នកនាំពាក្យបានលើកឡើងថា, តាមពិត ដែលរូបខ្ញុំផ្ទាល់ក៏មិនបានជូនព័ត៌មានដូចការចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម៍នៅថ្ងៃនេះដែរ​ ដែលក្រសួង​ និងរូបខ្ញុំផ្ទាល់​ សូមច្រានចោល​ទាំងស្រុង​ និងសូមបញ្ជាក់ជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖
បុរស អាយុ២៦ឆ្នាំ មកពីប្រទេសថៃបានចូលមកដល់ភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាលនៅពេលយប់ថ្ងៃទី២៣/១២/២០២០។ ក្រោយទទួលបានពត៌មាន មន្រ្តីសុខាភិបាល និងអជ្ញាធរមូលដ្ឋានស្រុកបានចុះទៅពិនិត្យអប់រំ ណែនាំពីវិធានការ និងតម្រូវឲ្យគាត់ធ្វេីចត្តាឡីស័ក នៅផ្ទះ ដែលមានម្តាយនិងប្អូនស្រី១នាក់ ហើយមានសមត្ថកិច្ចនៅតាមដានប្រចាំការ។ នៅថ្ងៃទី២៥/១២/ ២០២០ គាត់ត្រូវបានយកសំណាក ហើយលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ គឺអវិជ្ជមាននៅល្ងាចថ្ងៃដដែល និងបន្តតាមដានសុខភាពជូនគាត់ ។ ១៣ថ្ងៃក្រោយ​ គាត់នឹងត្រូវយកសំណាកធ្វើ តេស្តលើកទី២ ម្តងទៀត។ សូមអរគុណ ។ សូមបញ្ជាក់ថា, នេះជាការថ្លែង ពីលោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ខណៈការចុះផ្សាយនៃអង្គភាពមួយនេះ មិនបានដកស្រង់សម្ដីនៃការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ៕ដោយ, សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print