តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ចែកអង្ករ ចំនួន ២២,៨៤០គីឡូក្រាម ដែលជាអំណោយរបស់សម្តេចក្រឡាហោម ជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង

ចែករំលែក៖

ស្រុកពារាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន ជាប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីចែកអង្ករ ចំនួន ២២,៨៤០គីឡូក្រាម ដែលជាអំណោយរបស់សម្តេចក្រឡាហោម ជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត ក្នុងស្រុកពារាំង។ 

ជាមួយនោះដែរ លោក ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ក៏បានចូលរួមចំណែកឧបត្ថម្ភបន្ថែមនូវសម្ភារ គ្រឿងឧបភោគ បរិភោគមួយចំនួនបន្ថែមទៀត សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលសរុបជាថវិកាមានចំនួន ៣២.៥៧៥.០០០រៀល និង៤.៤៥០ ដុល្លារ។ 

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងបានអញ្ជើញចុះត្រួតពិនិត្យទីកន្លែងរៀបចំត្រៀមសម្រាប់ធ្វើចត្តាឡីស័កជូនបងប្អូនពលករចំណាកស្រុកក្រៅប្រទេសដែលវិលមកលំនៅឋានវិញផងដែរ៕

           

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print