ព្រឹកស្អែកនេះ ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ=ឈ្នះ

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃស្អែកជាខួប ២២ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ដោយនយោបាយឈ្នះ=ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ដែលដាក់ចេញដោយសម្តេចតេជោផ្ទាល់។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងសារពិសេសនាព្រឹកស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងបញ្ហាផ្សេងៗមួយចំនួនទៀត។

សូមបញ្ជាក់ថា, ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រយៈពេលជាងពីរសប្តាហ៍ហើយ ក្រសួងសុខាភិបាលមិនបានរកឃើញអ្នកកើតថ្មីនោះឡើយ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ អ្នកព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ មានចំនួន ៤១នាក់ ហើយព្យាបាលជាសះស្បើយ ៣៨នាក់ហើយ។
បើតាមលោក ស្វាយ ស៊ីថា ក្នុងសារពិសេសរបស់សម្តេចតេជោនៅថ្ងៃស្អែកនេះ ក្រៅតែពីផ្តោតលើព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយនោះ សម្តេចតេជោ ក៏នឹងលើកឡើងពីសមិទ្ធផលជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដែលសម្រេចបានក្រោមម្លប់សុខសន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះនេះផងដែរ។
នៅថ្ងៃទី២៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទីតាំងប្រកបអាជីវកម្ម និងទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍នេះទាំងអស់បើកដំណើរការឡើងវិញផងដែរ តែត្រូវប្រកាន់ខ្ជាប់តាមវិធានបង្ការជំងឺកូវីដ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។
សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន៤នាក់ថែមទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមម៉ោង៧ៈ០០នាទី ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយ៣៨នាក់ និង៣នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print