គ្រូបង្វឹកក្លិប Racing របស់អាហ្សង់ទីនប្រកាសចាកចេញក្រោយដឹកនាំបានមួយរយៈ

ចែករំលែក៖

លោក Sebastian Beccacece ដែលជាគ្រូបង្វឹកនៃក្លិ Racing នៅលីគកំពូលអាហ្សង់ទីនបានប្រកាសចាកចេញពីក្រុមកាលពីកាលពីថ្ងៃអាទិត្យក្រោយដឹកនាំបានមួយរយៈពេល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ

លោក Beccacece បានបញ្ជាក់ថា លោកនឹងចាកចេញបន្ទាប់ពីការបញ្ចប់នៃការប្រកួតកម្មវិធី Diego Armando Maradona Cup ដែលជាការប្រកួតក្នុងស្រុករបស់អាហ្សង់ទីនដែលនៅសល់៣ ប្រកួតទៀត

លោក Beccacece បាននិយាយនៅក្នុងសន្និសីទសារពត៌មាននិយាយថាខ្ញុំចង់បន្តជាគ្រូបង្វឹកក្លិបនេះ ប៉ុន្តែខ្ញុំបានសំរេចចិត្តនិងជូនដំណឹងដល់ក្រុមហើយថា នៅពេលការប្រកួតនេះចប់ខ្ញុំនឹងមិនបន្តនៅក្លិបនេះទៀតទេ” ។

លោក Beccacece បានពន្យល់ថា ចាប់តាំងពីអ្នកចាត់ការក្លិចាស់លោកDiego Milito បាននិយាយរួចមកហើយថា លោកនឹងចាកចេញលោកនឹងធ្វើតាមដូចអ្វីដែលលោកបានទៅដល់ក្លិបដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក

ក្រុម Racing បានបង្ហាញទម្រង់លេងថយចុះយ៉ាងខ្លាំងកាលពីថ្ងៃពុធនៅពេលដែលពួកគេត្រូវបានធ្លាក់ក្នុងការប្រកួតជម្រុះនៅវគ្គ ១/៤ នៃពានរង្វាន់ Copa Libertadores ដោយចាញ់ក្រុម Boca Juniors ។

លោក Beccacece ដែលដើរតួជាជំនួយការគ្រូបង្វឹកអាហ្សង់ទីនលោកJorge Sampaoli ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីបាននិយាយថា “ជាមួយនឹងការឈឺចាប់ទាំងអស់ដែលយើងមានយើងនឹងមិនបន្តនៅក្លិបឡើយ

លោក Beccacece បានដឹកនាំក្រុម Racing ក្នុងចំណោម២៦ប្រកួតដោយឈ្នះ១១ដង ស្មើ ដង និងចាញ់ដង។ ក្លិប Racing ធ្លាប់ឈ្នះលីកកំពូលអាហ្សង់ទីន៩ដង, ពានរង្វាន់ CONMEBOL Libertadores ម្តងពានរង្វាន់ Trofeo de Campeones de la Superliga ម្តង និងពានរង្វាន់ Inter Continental Cup ម្តង បច្ចុប្បន្នក្រុមនេះកំពុងឈរលេខ៣បណ្តោះអាសន្នលើលីគកំពូលអាហ្សង់ទីន ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print