អតីតអ្នកចាត់ការទូទៅក្លិប Dundee United លោក McLean ទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Jim McLean អតីតអ្នកចាត់ការទូទៅរបស់ក្លិ Dundee United ដែលជាគ្រូបង្វឹកធ្លាប់ដឹកនាំទទួលបានជ័យជំនះលើក្រុម Barcelona និង Borussia Moenchengladbach ក្នុងដំណើរឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ UEFA Cup កាលពីឆ្នាំ១៩៨៧ បានទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ។

លោក Jim McLean បានដឹកនាំក្រុម Dundee United របស់លីគកំពូលស្កុតឡេនឱ្យទទួលបានជើងឯកលីគកំពូលស្កុតឡេនតែមួយគត់របស់ពួកគេក្នុងឆ្នាំ ១៩៨៣ និងបានជួយក្លិបប្រកួតប្រជែងជាមួយភាពលេចធ្លោជាងក្រុម Celtic និង Rangers ។

ក្លិ Dundee United បានចេញសេចក្តីថ្លែងការណ៍ថា “ជាផ្នែកសំខាន់មួយនៃប្រវត្តិសាស្រ្តរបស់យើង និងឈានមុខគេក្នុងវិស័យបាល់ទាត់អឺរ៉ុប។ លោក Jim McLean ជាប្រវត្តិសាស្រ្តនៃអតីតកាលរបស់ក្លិបដែលត្រូវបានមើលថែដោយក្រុមគ្រួសារនៅទូទាំងពិភពលោក។ គាត់នឹងត្រូវបានឃ្លាតឆ្ងាយពីយើងទាំងអស់គ្នាហើយ ។

លោក McLean បានដឹកនាំក្លិ Dundee United ទៅលេងពានរង្វាន់លីគកំពូលស្កុតឡេនក្នុងឆ្នាំ១៩៧៩-១៩៨០ និង ១៩៨០-១៩៨១ និងជ័យជម្នះក្នុងលីគនៅឆ្នាំ១៩៨៣ ព្រមទាំងទទួលបានភាពល្បីល្បាញនៅតំបន់អឺរ៉ុបផងដែរ

សូមបញ្ជាក់ថា បន្ទាប់ពីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍អឺរ៉ុបកាលពីឆ្នាំ១៩៨៤ ជាកន្លែងដែលពួកគេបានចាញ់ក្រុម Roma ៣-២ លើជើងទាំងពីរ ហើយក្រុម Dundee United ធ្លាប់បានយកឈ្នះក្រុម Barcelona និង Borussia Moenchengladbach មុនពេលចាញ់ ២-១ លើក្រុម IFK Gothenburg ក្នុងពានរង្វាន់ UEFA Cup ៣ឆ្នាំក្រោយមក លោក McLean បានចំណាយពេល ២២ឆ្នាំជាអ្នកចាត់ការទូទៅរបស់ក្លិប Dundee United មុនពេលចូលនិវត្តន៍នៅឆ្នាំ១៩៩៣ 

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print