ប្រធានាធិបតីរុស្ស៊ី លោកពូទីន​​ សម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩

ចែករំលែក៖

អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី បានប្រកាសថា ប្រធានាធិបតីបានសម្រេច​ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩Sputnik V ដែលបានចាប់ផ្តើមចាក់ជូនពលរដ្ឋ ​តាំងពីដើមខែធ្នូ។
សារព័ត៌មានChannel News Asia បានដកស្រង់សំដីអ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី​បាន បញ្ជាក់នៅថ្ងៃទី​២៧ខែធ្នូថា ប្រធានាធិបតីពូទីនបានសម្រេចចាក់វ៉ាក់សាំង​ ប្រឆាំងកូវីដ​-១៩ ផលិតដោយប្រទេសរុស្ស៊ីផ្ទាល់គឺ វ៉ាក់សាំង​Sputnik V ។
អ្នកនាំពាក្យប្រធានាធិបតីលោកPeskov បានបញ្ជាក់ថា​« ប្រធានាធិបតីពូទីន​បានសម្រេចចាក់វ៉ាក់សាំង កូវីដ​-១៩ ហើយពេលនេះរង់ចាំ​ ការរៀបចំពីសំណាក់ក្រុមជំនាញ​។
រដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-​១៩​ដល់ពលរដ្ឋ​​តាំងពីដើមខែធ្នូ​ ដោយពេលដំបូងចាក់ជូនពលរដ្ឋ ងាយឆ្លងនៅទីក្រុងមូស្គូ ក្នុងនោះមានក្រុមគ្រូពេទ្យ។
កន្លងមកប្រធានាធិបតីពូទីនបានបញ្ជាក់ថា​​វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ ផលិតដោយប្រទេសរុស្ស៊ី គឺមានប្រសិទ្ធភាពនិងសុវត្ថិភាព។ ប្រធានាធិបតីរុស្ស៊ីបានធញវើការពីចម្ងាយតាំងពី​ការឆ្លងកូវីដ​-១៩ រហូតមកទល់ពេលនេះ។
ជាមួយគ្នានេះដែរ អភិបាលក្រុងមូស្គូ លោកSergei Sobyanin បានប្រកាសថា​ពលរដ្ឋ​ដែលមានអាយុ​ចាប់ពី​៦០ឆ្នាំឡើងអាចចុះឈ្មោះចាក់វ៉ាក់សាំង​បានចាប់ពីថ្ងៃទី​២៧ខែធ្នូ ។ តាមតួលេខពីគេហទំព័រ​ Worldometers រុស្ស៊ីមានករណីឆ្លងកូវីដ-​១៩​សរុប 3.050.248 ​នាក់ និងស្លាប់54.778 នាក់ផងដែរ៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print