ប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា​លើកញ្ចប់ជំនួយ​កូវីដ​-១៩ មានតម្លៃ​​៩០០ពាន់លានដុល្លារ

ចែករំលែក៖

នៅព្រឹកថ្ងៃទី​២៨ខែធ្នូ ប្រធានាធិបតីអាមេរិក ​​ដូណាល់ ត្រាំ បានចុះហត្ថលេខាអនុម័ត លើកញ្ចប់ជំនួយ​កូវីដ​-១៩ មានទឹកប្រាក់ដល់ទៅ​៩០០ពាន់លានដុល្លារ​។ ការចុះហត្ថលេខា​នឹងជួយដល់រដ្ឋាភិបាល​បញ្ចៀសការបិទទ្វារ​។
កាលពីថ្ងៃទី​២១ខែធ្នូ​ ព្រឹទ្ធសភាអាមេរិក​បានបោះឆ្នោតអនុម័ត​ដោយទទួលបាន សំឡេងគាំទ្រ​៩២ និងប្រឆាំង​តែ​៦ ប៉ុណ្ណោះ ។ ការអនុម័តកញ្ចប់ជំនួយខាងលើនឹងជួយដល់បណ្តាក្រុមហ៊ុន ​ និងពលរដ្ឋអាមេរិក​ដែលរងផលប៉ះពាល់ដោយកូវីដ​​-១៩ ។ ជាមួយគ្នានេះ​អាមេរិកក៏បានអនុម័ត កញ្ចប់ថវិកាសម្រាប់រដ្ឋាភិបាល​ដែលមានទឹកប្រាក់ ដល់ទៅ​១៤០០ ពាន់លានដុល្លារ​ ​ដែលមានរយៈពេលរហូតដល់ខែកញ្ញាឆ្នាំ​២០២១។
កន្លងមក​រដ្ឋសភាអាមេរិកក៏បានបោះឆ្នោតអនុម័ត ដោយទទួលបានសំឡេងគាំទ្រដល់ទៅ​៣៥៩ និងប្រឆាំងតែ ៥៣សំឡេងប៉ុណ្ណោះ។ ការដែលទទួលបានការគាំទ្រ ទាំងរដ្ឋសភា និងព្រឹទ្ធសភា បានបង្ហាញយ៉ាងច្បាស់ថា គណបក្សទាំងពីរ បានទុកវិវាទម្ខាងដើម្បី ផលប្រយោជន៏ប្រជាជនអាមេរិក។
កញ្ចប់ជំនួយសេដ្ឋកិច្ច​គឺជាផ្នែកមួយនៃច្បាប់មូលនិធិដែលមានទឹកប្រាក់ដល់ទៅ​២៣០០​ពាន់លានដុល្លារ ក្នុងនោះមានជំនួយកូវីដ​-១៩ និងដំណើរការរដ្ឋាភិបាល។
តាមច្បាប់ថ្មីនេះ ពលរដ្ឋ អាមេរិក ​ដែលមានប្រាក់ចំណូលតិចជាង​៧៥ពាន់ដុល្លារក្នុងមួយឆ្នាំ ​ឬពីរនាក់ប្តីប្រពន្ធមានប្រាក់ចំណូលទាបជាង​១៥០ពាន់ដុល្លារ ក្នុងមួយឆ្នាំនោះនឹងទទួលបានប្រាក់ជំនួយ​៦០០ដុល្លារ​សម្រាប់មនុស្សម្នាក់ ។ ចំណែកអ្នកដែលមានចំណូលលើសពី ៩៩ពាន់ដុល្លារឡើងនៅនឹងមិនទទួលបានជំនួយនោះឡើយ៕ដោយ៖ធី រីណា

...

រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print