នេះជាមេរៀនសម្រាប់ជាងរថយន្តសូមប្រុងប្រយ័ត្ន៖ ជាងម្នាក់​​លូនចូល​​ជួសជុលក្រោម​រថយន្ត មិនប្រយ័ត្នបណ្ដាលឲ្យបាត់បង់ជីវិត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជាងជួសជុលរថយន្តម្នាក់ ដោយសារតែការធ្វេរប្រហែសគ្មានការប្រុងប្រយ័ត្នបានយកអាំងវិចទ័​(​ប្រដាប់សាកអាគុយ​)​ ទៅចាប់បញ្ចូលភ្លើងអាគុយជាប់នឹងតួរថយន្ត បណ្តាលឲ្យឆ្លងចរន្តឆក់​​ស្លាប់នៅពេលកំពុងជួសជុលខាងក្រោមរថយន្ត

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងនិង៣០នាទីរសៀលថ្ងៃទី ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះរបស់ឈ្មោះ ខៀវគីណាល់ដែលជាម្ចាស់រថយន្ត ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ជនរងគ្រោះមានឈ្មោះ ឃុ ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំជាជាងជួសជុលរថយន្ត រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ខៀវ គីណាល់ បានហៅជនរងគ្រោះឲ្យទៅជួលជុលរថយន្តប្រភេទដឹកទំនិញគ្រឿង ដែលខូចនៅមុខផ្ទះ ពេលនោះជនរងគ្រោះបានយកប្រដាប់បញ្ចូលអាគុយ អាំងវិចទ័ចាប់សាកអាគុយជាប់នឹងតួរថយន្ត ដើម្បីឲ្យមានភ្លើងសម្រាប់បញ្ឆេះរថយន្ត ខណៈជនរងគ្រោះកំពុងសាកអាគុយបណ្តើរនៅក្រោមរថយន្តនិងចាប់គ្រឿងបន្លាស់ចូលវិញ ដែលម្ចាស់រថយន្តក៏នៅក្បែរនោះដែរ ប៉ុន្តែគ្រោះថ្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ជាហេតុមើលមិនឃើញបណ្ដាលឲ្យចរន្តអគ្គីនីឆ្លងឆក់​​បាត់បង់ជីវិតនៅក្រោមរថយន្ត

ប្រភពដដែលបន្តថា ភ្លាមនោះដោយមិនអស់ចិត្តម្ចាស់រថយន្តឈ្មោះ ខៀវ គីណាល់ បានព្យាយាមដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិតបាត់​​ទៅហើយ

ក្រោយកើតហេតុ​​នគរបាលមូលដ្ឋានបានចុះទៅដល់ និងបានធ្វើការពិនិត្យកន្លែងកើតហេតុ ដោយរកឃើញថា អាំងវ៉ិទ័គ្រឿង ភ្ជាប់ចរន្តអគ្គិសនី សាកជាមួយនឹងអាគុយគ្រឿង ជាប់ជាមួយតួរថយន្ត ជាឧបករណ៍បង្កហេតុបណ្តាលឲ្យឆក់ជនរងគ្រោះបាត់បង់ជីវិត បន្ទាប់ពីពិនិត្យរួចរាល់ហើយសពជនរងគ្រោះ បានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print