បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​​វ៉ា​ជែង​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​​ដួល​ខ្ទាត​ទៅ​ចូល​ក្រោម​កង់រថយន្ត​កិន​បែកក្បាល​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​

ចែករំលែក៖

ភ្នំពេញ ÷ បុរសម្នាក់បើក​ម៉ូតូ​លឿន​វ៉ា​ជែង​រថយន្តស្ទូច​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាល​ដួល​ខ្ទាត​ចូលទៅ​ក្រោម​កង់​រថយន្ត​​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ចំណែកឯ​ម៉ូតូ​ភាគីម្ខាង​ទៀត​រងរបួស​ធ្ងន់​២ នាក់​។​
ហេតុការណ៍​នេះបាន​កើតឡើង​នៅ​ម៉ោង ៧ និង ៤០ នាទី​យប់​ថ្ងៃ​​ទី ២៨ ខែ​ឆ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ ៣០ម៉ែត្រ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
សមត្ថកិច្ចបានឲ្យដឹងថា សព​ជនរងគ្រោះ នាម P13 មាន​ប្រពន្ធ និង​កូន​មួយ មុខរបរ ជា​សន្តិសុខ រោងចក្រ​ជិត​ផ្សារ​ត្រពាំង​ថ្លឹង​។​
ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់បើក​ម៉ូតូ​​ម៉ាក YAMAHA FZ ពណ៌​ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CW-5509 បើកតាម​បណ្តោយផ្លូវ ៣០ម៉ែត្រ ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ ​យ៉ាង​លឿន ខណៈមកដល់​កន្លែងកើតហេតុ​បាន​វ៉ា​ជែង​រថយន្តស្ទូច​​មិន​ប្រយ័ត្ន បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុក​ដា​ឌ្រី​ម​សង់ សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1N-3144 ​បើកបរនឹងរួមដំណើរដោយបុរស​២​នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​​បណ្តាល​ឲ្យ​ដួល​ទៅនឹង​ថ្នល់​ខ្ទាត​​ចូល​ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែងកើតហេតុ ចំណែកឯ​ម្ចាស់​ម៉ូ​តូ​ហុងដា​ទ្រី​ម​សង់​មួយគ្រឿង​ទៀត​រងរបួស​ធ្ងន់ទាំង២នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​ ក្រោយកើតហេតុភ្លាមៗ​​រថយន្ត​បានបន្ថែមល្បឿន​បើក​ទៅមុខ​រ​បាត់​។​

​បន្ទាប់ពី​កើតហេតុ​ប្រជាពលរដ្ឋ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​ទំនាក់ទំនង​ទៅ​ជំនាញ​ចុះមកយក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក ចំណែក​សព​ជនរងគ្រោះ​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print