​រថយន្ត Priusបើក​លឿនទៅបុក​រថយន្ត morning ពីក្រោយ ប៉ើ​ង​ជាង​១០០​ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បើក​រថយន្ត toyota Prius ក្នុង​ល្បឿន​យ៉ាង​លឿន មិន​ប្រយ័ត្ន បាន​ជ្រុល​បុក​រថយន្ត KIA morning ចត​ស្ងៀមពីក្រោយ​ ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ជាង​១០០​ម៉ែត្រ ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួស ។​
ហេតុការណ៍​នេះ​កើតឡើង​នៅពី​ម៉ោង ៣ និង ១០ នាទី​រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី ២៩ ខែធ្នូ ​ឆ្នាំ២០២០ នៅតាម​បណ្ដោយ​ផ្លូវព្រៃ​ស ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ម៉ាក តូយ៉ូតា ព្រូស ពណ៌​ឈាមជ្រូក ពាក់​ស្លាកលេខ ភ្នំពេញ 2AY-8680 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រៃ​ស ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​​រថយន្ត​ម៉ាក KIA morning ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-2906 ដែល​​ចត​នៅ​ស្ងៀមពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ប៉ើ​ង​ជាង​១០០​ម៉ែត្រ ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង បណ្ដាល​ឲ្យ​រង​ការខូចខាត សំណាងល្អ មិនមាន​នរណាម្នាក់រ​ងរ​បួស​នោះទេ ។
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់ បានភាគី​ទាំងសងខាង​សម្របសម្រួល ដោយ​ភាគី​ខាង​រថយន្ត​បង្ក​ព្រម​ចេញថ្លៃ​ខូចខាត​ទាំងអស់ ដើ​ម្បី​បញ្ចប់រឿង ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print