​សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​បង្ក្រាប​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​៥ គីឡូក្រាមឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖ សមត្ថកិច្ចនគរបាល​ខេត្តបាត់ដំបង​បើកប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដកហូតថ្នាំញៀនប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ទម្ងន់​៥ គីឡូក្រាម​។​

​ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង​១​និង​៣០​នាទីរសៀល ​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ​២០២០ ​ក្រោម​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាត ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​លេី​នីតិវិធី​ពី​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន ដឹកនាំ​មន្ត្រី​ការិយាល័យ​ជំនាញ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​នៅក្នុង​ក្រុង​បាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ
១-​ឈ្មោះ​ទូច សា​រុំ ភេទ​ប្រុស​អាយុ ៥៩​ឆ្នាំ រស់នៅ​ភូមិ​ដេី​ម​ជ្រៃ ឃុំ​អូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
២-​ឈ្មោះ​សន សា​រ៉ា​ត ហៅ​ហេី​ម ​ហៅ​រម្យ  ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ដេី​ម​កូវ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។
៣-​ឈ្មោះ ហ៊ាង ហូ​យ​ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​វត្ថុតាង​ចាប់យក​រួមមាន​៖ -​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ចំនួន​០៥​ថង់​ មាន​ទម្ងន់​០៥​គីឡូក្រាម​​ ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។
​បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនគរបាល​ការិយាល័យ​ជំនាញ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដេី​ម្បី​ចាត់ការ​បន្តតាមនីតិវិធី​៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print