មន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៉ី ​បិទ​ជើងហោះហើរ​ជាមួយ​អង់គ្លេស និង​រឹតត្បិត​លើ​អ្នកធ្វើដំណើរ​មកពី​អូស្ត្រាលី និង​សហភាព​អឺរ៉ុប

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២០ បានលើកឡើងថា នឹងហាមឃាត់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ ចូលមកក្នុងឥណ្ឌូណេស៊ីរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសទម្រង់ថ្មី ដែលត្រូវរកឃើញនៅអង់គ្លេស និងមានអត្រាឆ្លងខ្លាំងជាងមុន មិនតែប៉ុណ្ណោះឥណ្ឌូណេស៊ី ក៏បានបិទជើងហោះហើរជាមួយអង់គ្លេស និងរឹតត្បិតលើអ្នកធ្វើដំណើរមកពីអូស្ត្រាលី និងសហភាពអឺរ៉ុបផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២៨ ខែធ្នូ ប្រធានាធិបតីឥណ្ឌូណេស៉ី លោកចូកូ វីដូដូ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីជជែកពីបទបញ្ញាត្តិរឹតត្បិតលើការទប់ស្កាត់កូវីដ​-១៩ តាមរយៈកិច្ចប្រជុំនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចហាមឃាត់ភ្ញៀវទេសចរអន្តរជាតិ ចូលមកក្នុងប្រទេសរយៈពេល ១៤ថ្ងៃ ដើម្បីបង្ការកូរ៉ូណាវីរុស ដែលវិវដ្ដជាទម្រង់ថ្មីមួយ ឆ្លងចូលទៅក្នុងសហគមន៍របស់ឥណ្ឌូណេស៊ី

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe បាននិយាយថា ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានគូសបញ្ជាក់ថា៖«​យើងនឹងបិទទ្វាមិនឲ្យជនបរទេសចូលប្រទេស ចាប់ពីថ្ងៃទី ខែមករា រហូតដល់ ថ្ងៃទី១៤ ខែមករា​»​ លោកស្រី Retno បានលើកឡើងបន្ថែមថា បទបញ្ញាត្តិនេះ នឹងអនុវត្តចំពោះជនបរទេសទាំងអស់ លើកលែងតែ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប្រទេសផ្សេងៗ ជនបរទេស ដែលស្នាក់នៅឥណ្ឌូណេស៊ីប៉ុណ្ណោះ

សូមជម្រាបថា ចំពោះការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីឥណ្ឌូណេស៊ីទើបតែផ្អាកជើងហោះហើរបណ្តោះអាសន្នមកពីអង់គ្លេស និងរឹតត្បិតអ្នកដំណើរមកពីអឺរ៉ុប និងអូស្ត្រាលីផងដែរ ចាប់ពីថ្ងៃប្រកាសរបស់រដ្ឋាភិបាលរហូតដល់ ដំណាច់ឆ្នាំ២០២០ ជនបរទេស ដែលមកដល់ឥណ្ឌូណេស៊ី ត្រូវអនុវត្តវិធានយ៉ាងតឹងរ៉ឹងបំផុត ដោយភ្ញៀវទេសចរ ត្រូវមានប័ណ្ណធ្វើតេស្ត ដែលបង្ហាញថា មានផ្ទុកអវិជ្ជមាននៃកូវីដ​-១៩រយៈពេល ៤៨ម៉ោងជាមុនសិន បន្ទាប់ពីមកដល់ អ្នកទាំងនោះ ត្រូវដាក់ត្តាឡីស័ករយៈពេល ថ្ងៃទៅតាមសណ្ឋាគារ កន្លែងស្នាក់ ដែលរដ្ឋាភិបាលបានរៀបចំ និងត្រូវធ្វើតេស្តរកកូវីដ​-១៩ ជាប្រចាំ

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី នៅថ្ងៃទី២៨ ខែធ្នូ មានករណីឆ្លងចំនួន ៥៨៥៤ករណី និងអ្នកស្លាប់មានចំនួន ២១៥នាក់ តួលេខសរុប ឥណ្ឌូណេស៊ីមានចំនួន ៧១៩២១៩ករណី និងអ្នកស្លាប់មានចំនួន ២១៤៥២នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ៥៨៩៩៧៨ នាក់។ ខណៈករណីឆ្លងច្រើនក្នុងមួយថ្ងៃៗបែបនេះ មន្ទីរពេទ្យនៅក្នុងតំបន់ខ្លះនៃឥណ្ឌូណេស៊ី ស្ទើរតែដាក់អ្នកជំងឺជិតពេញអស់

ជាមួយគ្នានេះ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី២៨ ខែធ្នូ មន្ទីរពេទ្យនៅលើកោះជ្វា បានដាក់អ្នកជំងឺកូវីដ​-១៩ ជិតអស់គ្រែអ្នកជំងឺហើយ ដែលទាមទារឲ្យមន្ទីរពេទ្យបន្ថែមគ្រែសម្រាប់អ្នកជំងឺទៀត គ្រាន់តែនៅកោះជ្វាភាគខាងលិច មន្ទីរពេទ្យបានដាក់អ្នកជំងឺចំនួន ៨៣ភាគរយហើយ ចំណែកនៅកោះជ្វាភាគខាងកើតវិញ បានដាក់អ្នកជំងឺចំនួន ៧៧ភាគរយ​​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print