វិបត្តិនៅដែនសមុទ្រចិនភាគខាងត្បូងកំពុងស្ថិតនៅក្នុងដំណាក់កាលតានតឹងបំផុត ពិសេសក្រោយពេលដែលសវនាការតុលាការអាជ្ញាកណ្តាលអន្តរជាតិធ្វើការដេញដោលជុំវិញពាក្យបណ្តឹងរបស់ហ្វីលីពីន ពីការបំពានអធិបតេយ្យភាពរបស់ប្រទេសនេះ។
ក្នុងពេលនេះចិនបានសាងសង់ទីតាំងយោធានៅលើកោះសិប្បនិមិត្តដើម្បីគម្រាមកំហែងដល់ប្រទេសជិតខាងក្នុងនោះមានប្រទេសដែលមានជម្លោះជាមួយចិនមានវៀតណាមនិងហ្វីលីពីន។ អ្វីដែលចិនព្រួយបារម្ភនោះគឺការលូកដៃពីអាមេរិក អឺរុ៉បចូលនៅក្នុងវិបត្តិទាំងនោះអាចជាការរារាំងដល់មហិច្ឆិតារបស់ចិន។
កន្លងមកថ្មីៗប្រធានាធិបតីចិន លោកស៊ី ជីនពីង បានថ្លែងប្រាប់ប្រធានបក្សកុម្មុយនីស្ដ វៀតណាមដែលបំពេញទស្សនកិច្ចនៅ ប៉េកាំងថា ប្រទេសទាំងពីរត្រូវតែគ្រប់គ្រងជម្លោះ ដែនសមុទ្រចិនភាគខាងត្បូងឱ្យបាន ល្អប្រសើរដើម្បីរក្សាសន្ដិភាព និង ស្ថេរភាព។
ប្រទេសទាំងពីរមានទំហំពាណិជ្ជកម្ម ជារៀងរាល់ឆ្នាំក្នុងទឹកប្រាក់រហូតដល់ ៥០ពាន់លានដុល្លារអាមេរិក ប៉ុន្ដែប្រទេសវៀតណាម ទោះយ៉ាងណា នៅតែមានអារម្មណ៍មិនស្ងប់ចំពោះ ប្រទេសជិតខាងមួយនេះ ជាពិសេស សកម្មភាពរបស់ទីក្រុងប៉េកាំងដែល បានប្រកាសកាន់កាប់ស្ទើរតែទាំងស្រុង ទៅលើដែនសមុទ្រចិនភាគខាងត្បូង ។
បាតុកម្មប្រឆាំងចិនបានកើតឡើង ហើយក្លាយទៅជាអំពើហិង្សានៅក្នុង ប្រទេសវៀតណាម កាលពីឆ្នាំមុន បន្ទាប់ពីស្ថានីយខួងប្រេងតម្លៃ១ពាន់ លានដុល្លាររបស់ក្រុមហ៊ុនរដ្ឋចិន CNOOC បានចូលទៅក្នុងដែនសមុទ្រ យ៉ាងជ្រៅចម្ងាយប្រមាណ២៤០គីឡូ ម៉ែត្រពីឈូងសមុទ្រវៀតណាម ស្ថិតនៅ សមុទ្រចិនភាគខាងត្បូង ។
ទោះបីយ៉ាងណា ចាប់តាំងពីពេល នោះមក ចិនចាប់បង្កើតឱ្យមានដំណោះ ស្រាយបញ្ឈប់ការប្រឈមមុខដាក់គ្នា ដោយក្នុងនោះទីក្រុងប៉េកាំងបានបញ្ជូន មន្ដ្រីជាន់ខ្ពស់ទៅកាន់ទីក្រុងហាណូយ។ ក្នុងជំនួបនៅមហាកំផែងប្រជាជនចិន ក្នុងទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បាន ប្រាប់លោកង្វៀង ផូត្រុង អគ្គលេខាបក្ស កុម្មុយនីស្ដវៀតណាមថា កិច្ចសហប្រតិ បត្ដិការប្រទេសទាំងពីរមានលក្ខណៈ ល្អប្រសើរ ។
លោកស៊ី ជីនពីង បានថ្លែងថា «យើង ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រម ព្រៀងទាំងឡាយដែលថ្នាក់ដឹកនាំបក្សទាំងពីរបានព្រមព្រៀងដើម្បី គ្រប់គ្រងផល ប្រយោជន៍រួម និងគ្រប់គ្រងជម្លោះដែន សមុទ្ររក្សាឱ្យបានការទំនាក់ទំនងបើក ទូលាយសន្ដិភាព និងស្ថេរភាពនៅតំបន់ សមុទ្រចិនខាងត្បូង»។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោក ត្រុងបានបញ្ជាក់ថា វៀតណាមបានចាត់ ទុកទំនាក់ទំនងមិត្ដភាព ជាមួយទីក្រុង ប៉េកាំងគឺជារឿងសំខាន់ ដោយសារថា ចិនគឺជាប្រទេសដៃគូយុទ្ធសាស្ដ្ររយៈ ពេលយូរអង្វែងរបស់ទីក្រុងហាណូយ ។
ទីភ្នាក់ងារស៊ីនហួបានធ្វើអត្ថាធិប្បាយ នៅមុនដំណើរទស្សនកិច្ចរបស់មេបក្ស កុម្មុយនីស្ដវៀតណាមថា ប្រទេសទាំង ពីរមានគម្រោងបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ និងរំខានក្នុងបញ្ហាដែនសមុទ្រចិនភាគ ខាងត្បូង។ ប៉ុន្ដែទីភ្នាក់ងារនេះបាន ព្រមានទុកជាមុនអំពីឧបសគ្គដែលត្រូវ កើតឡើង។
ប្រភពបានបញ្ជាក់ថា អ្នកនៅខាង ក្រៅខ្លះ ដោយសារតែបុព្វហេតុអត្មា និយមបានព្យាយាមគ្រប់វិធីក្នុងការបំបែក បំបាក់បញ្ឆេះជម្លោះដើម្បីធ្វើឱ្យរាំងស្ទះ ដល់ដំណើរការល្អប្រសើររបស់អ្នក នយោបាយប្រទេសទាំងពីរដែលមិនចង់ឱ្យមានអំពើហិង្សាកើតឡើងនោះ ។
វៀតណាមបានពង្រឹងចំណងទំនាក់ ទំនងមិត្ដភាពលើវិស័យយោធាជាមួយ សត្រូវចាស់គឺអាមេរិក បន្ទាប់ពីជម្លោះ សមុទ្រចិនភាគខាងត្បូងកាន់តែមាន កម្ដៅខ្លាំងឡើង ក្រោយប្រធានាធិបតីស៊ី ជីនពីងឡើងកាន់អំណាចក្នុងឆ្នាំ២០១៣។ វៀតណាមក៏មានទំនាក់ជាប្រចាំផងដែរ ជាមួយហ្វីលីពីនដើម្បីប្រឈមមុខក្នុង ជម្លោះជាមួយចិន ។
ចិនបានទាមទារស្ទើរតែ៩០ភាគរយនៃសមុទ្រចិនភាគខាងត្បូង ដោយចេញ ផែនទីផ្លូវការថ្មីទៅលើអ្វីដែលគេ ហៅថា ខ្សែបន្ទាត់ដាច់ ដាច់៩ លាតសន្ធឹងយ៉ាង ជ្រៅចូលក្នុងដែនសមុទ្រអាស៊ីភាគ អាគ្នេយ៍។ ហ្វីលីពីន ម៉ាឡេស៊ី ប្រ៉ុយណេ និងតៃវ៉ាន់បានទាមទារចំណែករបស់ខ្លួន ផងដែរទៅលើផ្នែកដែលសម្បូរទៅ ដោយធនធានថាមពល និងជាផ្លូវចរា ចរណ៍តាមដែនសមុទ្រឆ្ពោះទៅកាន់ពិភព លោកដ៏សំខាន់មួយនេះ ។
សកម្មភាពរបស់ចិនអាចធ្វើឲ្យអាមេរិកដេកមិនលក់បកមិនល្ហើយ ដោយសារតែអាចគម្រាមកំហេងដល់មហាអំណាចទីមួយរបស់អាមេរិក។ ទាំងនោះហើយបានធ្វើអាមេរិកបានបញ្ជូនយន្តហោះស៊ើបការណ៍របស់ខ្លួនចំនួន២គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស មីសាវ៉ា ក្នុងខេត្តអាអូម៉ូរិ ប្រទេសជប៉ុននៅចុងឆ្នាំ២០១៥ ដើម្បីតាមដានរាល់សកម្មភាពប្រែប្រួលនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង និងភាគខាងកើត។
យន្ដហោះ Drone ២គ្រឿង ក្នុងចំណោម៤គ្រឿងនឹងត្រូវដកទៅវិញនៅអំឡុងខែវិច្ឆិកា ចុងឆ្នាំនេះ ដោយមានសភាពចាស់ៗ។ តែបន្សល់ទុកចំនួន ២គ្រឿង រហូតដល់ចុងខែធ្នូ ដើម្បីចូលរួមក្នុងសកម្មភាពឃ្លាំមើល នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ពិសេសនៅភាគខាងត្បូងដែលចិនកំពុងតែសាងសង់ទីតាំងយោធាសម្រាប់ទប់ទល់អាមេរិក ។
យន្ដហោះគ្មានមនុស្សបើក២គ្រឿងកំពុងត្រូវបានដាក់ពង្រាយជាបណ្តោះអាសន្ន នៅក្នុងប្រទេសជប៉ុន នៅមូលដ្ឋានទ័ពអាកាស មីសាវ៉ា ក្នុងហេតុផលដូចគ្នានេះដែរ។ ក្រៅពីយន្តហោះគ្មានមនុស្សបើក អាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះ និងសព្វាវុធទំនើបទៅកាន់ទីតាំងនៅក្នុងប្រទេសជប៉ុនផងដែរ។
នៅពេលនេះអាមេរិកកំពុងតែរារាំងគោលដៅបង្កើតទីតាំងយោធាននៅដែនសមុទ្រចិនភាគខាងត្បូង ដែលអាចវាយប្រហារទៅលើទឹកដីអាមេរិកបាន ។ ទីតាំងយោធាននៅលើកោះសិប្បនិមិត្តរបស់ចិន អាចជួយទាហានចិនជួយគេចផុតពីខ្សែភ្នែលរបស់អាមេរិក។ ទីតាំងនោះមានរូបភ្នុំជាច្រើនដែលអាចលាក់ទុកនាវាមុជទឹករបស់ចិនពីផ្ការណបអាមេរិក៕
វិបត្តិនៅដែនសមុទ្រចិនខាងត្បូងបើមិនមានការអត់ធ្មត់ទេនោះនឹងមានសង្គ្រាមកើតឡើង
...