សៀមរាប ៖ ទីតាំងផលិតទឹកសុទ្ធមួយកន្លែង ដែលមានយីហោ ប៊ិកស៊ីននិងហុងហ័រ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសម្រេចបិទបណ្ណោះអាសន្ន បន្ទាប់ពីបានធ្វើការឆ្មក់ចូលទៅត្រួតពិនិត្យទីតាំងផលិតទឹកសុទ្ធនោះ រកឃើញថា គ្មានច្បាប់ទម្លាប់និងគ្មានលក្ខណះអនាម័យគុណភាពត្រឹមត្រូវ។
ហេតុការណ៍ចុះត្រួតពិនិត្យនោះដែរ ធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគងដែលដឹកនាំដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងមានការចូលរួមពីសំណាក់នគរបាលសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តបាន ប្រាប់អ្នកកាសែតថា ការរសម្រេចបិទទីតាំងផលិតទឹកសុទ្ធមួយកន្លែងនោះ ដោយសង្ស័យថា គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ស្របពេលដែលអ្នកគ្រប់គ្រងកន្លែងកសិកម្មនោះប្រាប់ថាគ្មានច្បាប់ដែរ។ លោកបានបន្តថាការផលិតទឹកសុទ្ធអត់មានច្បាប់នេះគឺមានរយះពេលជិត១ឆ្នាំមកហើយ។ ហើយចំណែកម្ចាស់ទីតាំងក៍មិនចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ចនោះដែរ ទើបលោកទទួលបញ្ជារពីលោកព្រះរាជអជ្ញាឲ្យនាំខ្លួនមេការម្នាក់ទៅសួរនាំនៅស្នងការបណ្តោះអាសន្នសិន រីឯទីតាំងនេះត្រូវបានបិទមួយរយះដើម្បីរង់ចាំខាងភាគីម្ចាស់ទីតាំងនោះរត់ច្បាប់ទម្លាប់ត្រឹមត្រូវសិនទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ។លោកបន្ថែមទៀតថា មេការដែលសមត្ថកិច្ចនាំខ្លួននោះមានឈ្មោះយូ រ៉សាក់ ភេទប្រុស អាយុ២៩ឆ្នាំជាកូនចៅម្ចាស់ទីតាំងទឹកសុទ្ធយីហោ ប៊ិក ស៊ី និង ហុងហ័រ។
ជាមួយគ្នានោះដែរ លោក តុប ធឿន ប្រធានការិយាល័យឧស្សាហកម្មសិប្បកម្ម នៃមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តបានឲ្យដឹងថា ការផលិតទឹកសុទ្ធដោយគ្មានច្បាប់អនុញ្ញាតនេះសមត្ថកិច្ចនិងចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន។ ករណីនេះផងដែរ ម្ចាស់ផលិតទឹកសុទ្ធិយីហោ ប៊ិកស៊ីន និងហុងហរ័ បំរ៉ុងប្រើហឹង្សាមកលើអ្នកកាសែតពីរនាក់ផងដែរ ខណៈពួកគេចូលថតរូបភាពនៅកន្លែងផលិតទឹកសុទ្ធនោះ ជាមួយសមត្ថកិច្ច។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប បានធ្វើការបង្ក្រាបទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងសិប្បកម្មផលិតទឹកបរិសុទ្ធជាច្រើនករណី ដែលគ្មានច្បាប់និងគុណភាពអនាម័យល្អ ដើម្បីផាកពិន័យទៅតាមផ្លូវច្បាប់៕ដោយ ជានិរន្ដរ៍