រដ្ឋសភាអាមេរិក​អនុម័តសំណើរ​ បង្កើនប្រាក់ជំនួយកូវីដ​១៩ ដល់ពលរដ្ឋកើនឡើង​២០០០ដុល្លារក្នុងម្នាក់

ចែករំលែក៖

កាលពីថ្ងៃទី​២៨ខែធ្នូ​ រដ្ឋសភាអាមេរិក​បានអនុម័ត​សំណើរ​បង្កើន​ជំនួយកូវីដ​១៩​ដល់ពលរដ្ឋ ពី​៦០០ដុល្លារ ឡើងដល់​២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ រដ្ឋសភាអាមេរិក ​បានបោះឆ្នោត អនុម័តលើប្រាក់ជំនួយ ដោយទទួលបានសំឡេងគាំទ្រ ២៧៥ និងប្រឆាំង​១៣៤​។ ចំណុចដែលចាប់អារម្មណ៍នោះគឺសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ៤៤រូបគាំទ្រ​។
ក្រោយការអនុម័ត​​ពីរដ្ឋសភា សំណើរបន្តបញ្ជូនទៅកាន់ ព្រឹទ្ធសភា​ ដើម្បីអនុម័តបន្តទៀត។ ប្រសិនបើព្រឹទ្ធសភាអនុម័ត គឺជាការជោគជ័យ ដោយរងចាំតែប្រធានាធិបតីចុះហត្ថលេខា និងក្លាយជាច្បាប់ ចំណាយមូលនិធិកូវីដ​១៩ ។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតិ​អាមេរិកដូណាល់ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ​ដល់ច្បាប់ជំនួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ​១៩​​ ហើយស្នើដល់រដ្ឋសភាកែទម្រង់​ច្បាប់ដើម្បី​ផ្តាល់ប្រាក់ដោយផ្ទាន់ដល់ពលរដ្ឋ ។ កាលពីថ្ងៃទី​២៧ខែធ្នូ ប្រធានាធិបតីដូណាល់ ត្រាំ ​បានចុះហត្ថលេខា អនុម័តផ្តល់ជំនួយ​កូវីដ​១៩​មានទឹកប្រាក់ដល់ទៅ​២៣០០ពាន់លានដុល្លារ ។
លោកត្រាំបានប្រកាសថា​«ខ្ញុំបាននិយាយទៅកាន់រដ្ឋសភា​ ថា​ខ្ញុំចង់ចំណាយច្រើនជាងនេះ​​សម្រាប់ពលរដ្ឋអាមេរិក​ តាមរយៈផ្តល់ស៊ែកសាច់ប្រាក់ ដោយផ្តាល់ឲ្យមនុស្សចាស់ ២០០០ដុល្លារ និង​ក្មេង​៦០០ដុល្លារ​»។
សំណើរ​ដែលបានអនុម័ត​កាលពីថ្ងៃទី​២៨ខែធ្នូ​ ដោយស្នើបង្កើនប្រាក់ជំនួយសម្រាប់ក្មេងៗពី​​ ៦០០ ឡើងដល់​២០០០ ដុល្លារ​ដើម្បីបំពេញការខ្វះខាត។ ​តាមច្បាប់ជំនួយ ពលរដ្ឋដែល​មានចំណូលតិចជាង​៧៥០០០ ដុល្លារ​ក្នុងមួយឆ្នាំ ​ឬពីរនាក់ប្តីប្រពន្ធ មានចំណុល តិចជាង​១៥០០០០ដុល្លារ​នឹងទទួលបានជំនួយ​ខាងលើ៕

...

រូបភាព៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print