កាលពីថ្ងៃទី២៨ខែធ្នូ រដ្ឋសភាអាមេរិកបានអនុម័តសំណើរបង្កើនជំនួយកូវីដ១៩ដល់ពលរដ្ឋ ពី៦០០ដុល្លារ ឡើងដល់២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ រដ្ឋសភាអាមេរិក បានបោះឆ្នោត អនុម័តលើប្រាក់ជំនួយ ដោយទទួលបានសំឡេងគាំទ្រ ២៧៥ និងប្រឆាំង១៣៤។ ចំណុចដែលចាប់អារម្មណ៍នោះគឺសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ៤៤រូបគាំទ្រ។
ក្រោយការអនុម័តពីរដ្ឋសភា សំណើរបន្តបញ្ជូនទៅកាន់ ព្រឹទ្ធសភា ដើម្បីអនុម័តបន្តទៀត។ ប្រសិនបើព្រឹទ្ធសភាអនុម័ត គឺជាការជោគជ័យ ដោយរងចាំតែប្រធានាធិបតីចុះហត្ថលេខា និងក្លាយជាច្បាប់ ចំណាយមូលនិធិកូវីដ១៩ ។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតិអាមេរិកដូណាល់ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ដល់ច្បាប់ជំនួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ១៩ ហើយស្នើដល់រដ្ឋសភាកែទម្រង់ច្បាប់ដើម្បីផ្តាល់ប្រាក់ដោយផ្ទាន់ដល់ពលរដ្ឋ ។ កាលពីថ្ងៃទី២៧ខែធ្នូ ប្រធានាធិបតីដូណាល់ ត្រាំ បានចុះហត្ថលេខា អនុម័តផ្តល់ជំនួយកូវីដ១៩មានទឹកប្រាក់ដល់ទៅ២៣០០ពាន់លានដុល្លារ ។
លោកត្រាំបានប្រកាសថា«ខ្ញុំបាននិយាយទៅកាន់រដ្ឋសភា ថាខ្ញុំចង់ចំណាយច្រើនជាងនេះសម្រាប់ពលរដ្ឋអាមេរិក តាមរយៈផ្តល់ស៊ែកសាច់ប្រាក់ ដោយផ្តាល់ឲ្យមនុស្សចាស់ ២០០០ដុល្លារ និងក្មេង៦០០ដុល្លារ»។
សំណើរដែលបានអនុម័តកាលពីថ្ងៃទី២៨ខែធ្នូ ដោយស្នើបង្កើនប្រាក់ជំនួយសម្រាប់ក្មេងៗពី ៦០០ ឡើងដល់២០០០ ដុល្លារដើម្បីបំពេញការខ្វះខាត។ តាមច្បាប់ជំនួយ ពលរដ្ឋដែលមានចំណូលតិចជាង៧៥០០០ ដុល្លារក្នុងមួយឆ្នាំ ឬពីរនាក់ប្តីប្រពន្ធ មានចំណុល តិចជាង១៥០០០០ដុល្លារនឹងទទួលបានជំនួយខាងលើ៕
រូបភាព៖ Getty Images