ឥណ្ឌូនេស៊ី​រកឃើញជំរំហ្វឹកហាត់របស់ក្រុមភេរវកម្មនៅភាគកណ្តាលកោះជ្វា

ចែករំលែក៖

នៅក្នុងជំរំហ្វឹកហាត់​ ក្រុមភេរវករ​ បានរៀបពីវិធីសាស្ត្រ​ការពារខ្លួនដោយដៃទទេ និងវិធីប្រើកាំបិតបង្កៃគ្រាប់បែក និង រៀនក្បាច់គុន។
កាលពីថ្ងៃទី​២៨ខែធ្នូ មន្ត្រីឥណ្ឌូនេស៊ី​បានបញ្ជាក់ថា​ ​ កម្លាំងភេរវកម្មពិសេស ​(Densus 88) របស់ប្រទេសនេះ​បានរកឃើញ​ទីតាំងហ្វឹកហាត់របស់ក្រុមភេរវកម្មJemaah Islamiyah ​១២​កន្លែង ​នៅភាគកណ្តាលខេត្តជ្វា​។
ស្នងការប៉ូលិសជាតិឥណ្ឌូនេស៊ី លោក​Raden Prabowo Argo Yuwono បានឲ្យដឹងថា​ ទីតាំងហ្វឹកហាត់ក្រុមភេរវកម្មមួយក្នុងចំណោម​១២ដែលបានរកឃើញគឺជា​ភូមិគ្រឹះមានកម្ពស់ពីរជាន់ ស្ថិតនៅក្នុងតំបន់ Ungaran ក្នុងស្រុក​Semarang​ កោះជ្វា។
លោក​Yuwono បានបញ្ជាក់ថា ​នៅតាមជំរំហ្វឹកហាត់ ក្រុមភេរវករ​បានរៀនពីវិធីសាស្រ្ត​ការពារខ្លួន និងប្រើអាវុធ ព្រមទាំង​បង្កៃគ្រាប់បែក…។ គ្រូបង្រៀនក្បាច់គុនឈ្មោះ​Joko Priyono មានរហស្សនាមថា Karso ត្រូវបានកម្លាំងប្រឆាំងភេរវកម្ម​(Densus 88)ចាប់ខ្លួនកាលពីឆ្នាំ​២០១៩​​ ហើយត្រូវកាត់ទោសជាប់គុក​៣ឆ្នាំ។
ក្រុមភេរវកម្ម Jemaah Islamiyah រងការចោទប្រកាន់នៅពីក្រោយការវាយប្រហារភេរវកម្ម នៅឥណ្ឌូនេស៊ី​ននាពេលកន្លងមក ។ ការវាយប្រហារភេរវកម្មធំបំផុតគឺ​នៅលើកោះបាលី សម្លាប់មនុស្ស​២០២នាក់ និងរបួសជាង​២០០នាក់​នៅឆ្នាំ​២០០២៕

 

...

ដោយ៖ធី រីណា(រូបភាព៖ AFP/TTXVN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print