ភ្នំពេញ៖ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤៩នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះរ៉េត ស៊ីនេត ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តម៉ាកFORD ពណ៌ សពាក់ស្លាកលេខភ្នំពេញ2BD 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ខ្មៅមួយគ្រឿង បេីកមកបុកគូទបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចបន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចាគ្នាដោយភាគីខាងត្រូវរងគ្រោះបានសម្រួលដោយគ្រាន់តែឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។
ប្រភពដដែលបានបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងមិនចាំម៉ាកបាញ់ប្រហារទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់ ទី១ ចំក្បាល ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់យកមកដាក់ទោសតាមច្បាប់ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ ៖សុខាសែនជ័យ