នាយរងព្រហ្មទណ្ឌកំរិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញត្រូវខ្មាន់កាំភ្លេីងបាញ់ជាច្រេីនគ្រាប់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ដោយឡែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤៩នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០​ ខែធ្នូ​  ឆ្នាំ២០២០​ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិក្បាលដំរីទី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​   

ជនរងគ្រោះឈ្មោះរ៉េត​ ស៊ីនេត​ ភេទប្រុសអាយុ៤០ឆ្នាំ​ មុខរបរជាមន្ត្រីនគរបាល​ នាយរងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តម៉ាកFORD ពណ៌​ សពាក់ស្លាកលេខភ្នំពេញ2BD 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ីស​ ពណ៌ខ្មៅមួយគ្រឿង​ បេីកមកបុកគូទបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចបន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចាគ្នាដោយភាគីខាងត្រូវរងគ្រោះបានសម្រួលដោយគ្រាន់តែឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។ 

ប្រភពដដែលបានបន្តថា​ បន្ទាប់មក​ ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងមិនចាំម៉ាកបាញ់ប្រហារទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់​ ទី១​ ចំក្បាល​ ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ​ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។ 

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់យកមកដាក់ទោសតាមច្បាប់​ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print