រថយន្តដែលជនសង្ស័យ ជិះហើយបាញ់ជនរងគ្រោះ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានរកឃើញហើយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿង ដែល​គេ​អះ​អាង​ថា ជារថយន្តរបស់ខ្មាន់កាំភ្លើងបាញ់សម្លាប់លោកនាយរងការិយាល័យកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយម្តុំបាក់ទូក កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ធ្នូ ២០២០នេះ ត្រូវបានគេប្រទះឃើញរថយន្តនៅក្បែរវីឡាតឿមួយស្ថិត ក្នុង​ភូមិ​ស្វាយ​​ឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។

សេចក្តីរាយការណ៍បន្តថា រថយន្តនេះបានបែកខ្ទេច​ផ្នែក​ខាងមុខ ហើយ​ត្រូវបាន​គេដោះ​ផ្លាក​លេខ​ចេញទៀតផង ដោយ​ចត​អែប​​កៀន​ផ្ទះយ៉ាងត្រឹមត្រូវ​តែម្តង ។ ​ហើយ​សមត្ថ​កិច្ច​ក៏កំពុង​សង្ស័យមាន​​​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ម្ចាស់​ផ្ទះ​​នេះ​​ផង​ដែរ ។ ​

បើតាម​ម្ចាស់ផ្ទះ​បាន​អះអាងប្រាប់​សមត្ថ​កិច្ចថា កាលពី​ម៉ោងប្រហែល​២​​រំលងអធ្រាត្រ​ថ្ងៃ​ដដែល ​គាត់​បានធុំក្លិន​ឈ្ងៀម​​នៅជិតផ្ទះ ហើយគាត់បាន​​​ចេញមក​មើល​ ក៏ឃើញ​បុរស​ម្នាក់​​បាន​ឡើងជិះម៉ូតូមួយគ្រឿង​ចេញទៅបាត់​ហើយ ដោយ​​ទុក​​រថយន្ត​ចត​ចោល​នៅ​​ទីនេះ ។

ទោះបីជាយ៉ាងណា សមត្ថកិច្ច​បាន​ឃាត់​ខ្លួនម្ចាស់​ផ្ទះ​​​ខាងលើ​នាំយកទៅសាកសួរ​បន្ត​ហើយ ​ខណៈ​​កំពុង​មានការ​សង្ស័យច្រើនទៅ​​លើ​ម្ចាស់ផ្ទះនេះ​​ ៕ដោយ៖និនសុភ័ស្ត

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print