ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង២និង០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចក្រោយផ្សារទួលសំបូរ ផ្លូវលំ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ជនសង្ស័យមាន ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ចំណែកវត្ថុតាងដកហូតរួមមាន ៖ ១.ម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់(២កញ្ចប់តូច,១កញ្ចប់ធំល្មម) , ២.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-3078 , ៣.ទូរស័ព្ឌដៃម៉ាកLENOVO ពណ៌ខ្មៅ ចំនួន១គ្រឿង , ៤.កាបូបលុយ ពណ៌ខ្មៅ ចំនួន១ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានថ្លែងប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុលោកបានបញ្ជាឲ្យកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែងធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក៏បានឃាត់ខ្លួនជនសង្ស័យខាងលេីហើយសមត្ថកិច្ចក៏បានត្រួតពិនិត្យ ឆែកឆេររកឃើញក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់(២កញ្ចប់តូច,១កញ្ចប់ធំល្មម) ដែលជនសង្ស័យទម្លាក់ចោលទៅលើដីក្បែរជើងចម្ងាយកន្លះម៉ែត្រ រួចសមត្ថកិច្ចឃើញក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិឹងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
បច្ចុប្បន្ននេះ ជនសង្ស័យរួមនិឹងវត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ