ជនភៀសខ្លួនជាង២ពាន់នាក់ស្លាប់ ពេលព្យាយាមឆ្លងសមុទ្រចូលទៅប្រទេសអេស្ប៉ាញ

ចែករំលែក៖

កាលពីថ្ងៃទី​២៩ខែធ្នូ​​ អង្គការជនភៀសខ្លួន​បានឲ្យដឹងថា មានជនភៀសខ្លួនជិត​២.២០០នាក់បានស្លាប់ ពេលធ្វើដំណើរតាមដែនសមុទ្រចូលទៅកាន់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ​២០២០​។ ភាគច្រើនជនភៀសខ្លួន​ជួបគ្រោះថ្នាក់ពេលធ្វើដំណើរឆ្ពោះទៅកាន់កោះCanary ។
អង្គការក្រៅរដ្ឋាភិបាល (NGO) ដែលបានតាមដាន​សកម្មភាព​ជនភៀសខ្លួន គឺអង្គការ Caminando Fronteras បានឲ្យដឹងថា ក្រុមជនភៀសខ្លួនបានព្យាយាម​ចូលទៅកាន់កោះ​​Canary ដើម្បីបន្តដំណើរទៅកាន់អឺរ៉ុប ខណៈផ្លូវធ្វើដំណើរតាមដែនសមុទ្រ មេឌីទែរ៉ាណេត្រូវកម្លាំងទាហានយាមល្បាតយ៉ាងតឹងតែង​​បំផុត។
តាមតួលេខរបស់អង្គការ Caminando Fronteras បានប្រកាសនៅថ្ងៃទី​២៩ខែធ្នូថា មានជនភៀសខ្លួនស្លាប់​ដល់ទៅ​២.១៧០នាក់ពេលព្យាយាមចូលទៅកាន់អេស្ប៉ាញក្នុងឆ្នាំ​២០២០​ គឺកើនឡើង​៨៩៣នាក់ បើប្រៀបធៀបនិឹងឆ្នាំ​២០១៩​។​
នៅក្នុងឆ្នាំ ២០២០ មានករណីលិចទូកដឹកជនភៀសខ្លួន​ចូលទៅកាន់កោះCanary ដល់ទៅ​៤៥ករណី ។ កោះ​Canary មានចម្ងាយតែ​១០០គីឡូម៉ែត្រប៉ុណ្ណោះ​ពីឆ្នេរសមុទ្រ ប្រទេសម៉ារ៉ុក​ ជាការងាយស្រួលបំផុត​សម្រាប់ឈ្មួញដឹកជនភៀសខ្លួនទៅកាន់អឺរ៉ុប​។
លោកស្រី Helena Maleno សមាជិក​អង្គការ Caminando Fronteras បានឲ្យដឹងថា ការណ៍ដែលជនភៀសខ្លួនស្លាប់ច្រើន ដោយសារតែ​កិច្ចសហប្រតិបត្តិការជួយសង្គ្រោះ​របស់បណ្តាប្រទេសដូចជា អេស្ប៉ាញ Mauritania, Senegal និងប្រទេសម៉ារ៉ុក មិនមានប្រសិទ្ធភាព។
តាមតួលេខរបស់ក្រសួងមហាផ្ទៃអេស្ប៉ាញ ក្នុងរយៈពេលពីថ្ងៃទី​១ខែមករា​ ដល់ថ្ងៃទី​៣០​ខែវិច្ឆិកា​មានជនភៀសខ្លួនសរុប​ដល់ទៅ ១៩.៥៦៦នាក់ចូល​ទៅកាន់កោះ​Canary។ ដោយចំនួនច្រើនលើសលប់បែបនេះ ទើបអេស្ប៉ាញបានជំរុញដល់បណ្តាប្រទេសទទួលយកជនភៀសខ្លួនឲ្យបានឆាប់បំផុត​៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print