រដ្ឋាភិបាលថៃ បានហាមប្រាមប្រមូលផ្តុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី លើកលែងតែការជួបជុំជាលក្ខណៈគ្រួសារ និងសកម្មភាពប្រមូលផ្តុំដែលរៀបចំឡើងដោយរដ្ឋាភិបាល។ ការហាមប្រាមនឹងចូលជាធរមានភ្លាមៗ។
អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងបាងកកបានរាយការណ៍នៅថ្ងៃទី៣០ ខែធ្នូថា អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩(CCSA) លោកTaweesilp Visanuyothin បានប្រកាសថា នៅក្នុងតំបន់ដែលមានករណីឆ្លងខ្ពស់ត្រូវបានហាមប្រាមជួបជុំគ្នា លើកលែងតែការជួបជុំសមាជិកក្នុងគ្រួសារប៉ុណ្ណោះ និងសកម្មភាពជួបជុំដែលរៀបចំឡើងដោយរដ្ឋាភិបាល។
មន្ត្រីតាមតំបន់មានតួនាទីតាមដានការអនុវត្តច្បាប់ ហើយការជួបជុំលុះត្រាតែមានការអនុញ្ញាត ។ បើអ្នកណានៅតែបំពានច្បាប់ហាមប្រាមនោះនឹងត្រូវជាប់គុក២ឆ្នាំ ឬពិន័យជាប្រាក់៤ម៉ឺនបាត (ប្រមាណ១៣០០ដុល្លារអាមេរិក)។ អភីបាល ខេត្ត-ក្រុង ជាអ្នកកំណត់ទីតាំងដែលអនុវត្តច្បាប់ហាមជួបជុំគ្នា ។
ការសម្រេចខាងលើកើតឡើងក្រោយពេលថៃមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ដោយនៅថ្ងៃទី ៣០ខែធ្នូនេះ មានករណីឆ្លងរាលដាលបន្ថែម២៥០នាក់ថ្មី ក្នុងនោះមាន២៤១នាក់ឆ្លងក្នុងសហគមន៍និង៨នាក់នៃចូលពីក្រៅ។ មកទល់ពេលនេះ មានខេត្តក្រុងចំនួន៤៨ ក្នុងចំណោម៧៧ខេត្តក្នុងក្នុងប្រទេសថៃមានករណីឆ្លងកូវីដ-១៩ ។ គិតមកដល់ថ្ងៃទី៣០ខែធ្នូថៃមានករណីឆ្លងសរុប ៦.៦៩០នាក់ និងស្លាប់៦១នាក់៕
រូបភាព៖ THX/TTXVN